មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាំយកថវិកាពីសប្បុរស​ជនចូលរួមកសាងវិហារឥស្លាមនៅ​ភូមិ​សំរោង ឃុំរមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ

តាកែវ៖ ថវិកាចំនួន ១៥៨០០ដុល្លាអាមេរិកដែលជាអំណោយពីសមាគមកូប្រាស៊ីមូស្លីម​កម្ពុជា ដែល​មាន តួន អើស្ហាអារី សឡេះ ជាប្រធាន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកង​រាជអាវុធហត្ថខេត្តតាកែវ រួមដំណើរមាន ឯកឧត្តម​ លី​ សុខគ្រី​ តំណាងរាស្ត្រមណ្តលតាកែវ​ លោក​ សុខលី​ គណៈអ៊ីមាំខេត្ត នាំយកទៅប្រគល់ជូនគណៈកម្មាការកសាងវិហារឥស្លាមភូមិសំរោង ឃុំ​រមិញ ខេត្តតាកែវ នាថ្ងៃទី២៤ ខែ កក្កដាឆ្នាំ២០២២។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រគល់និងទទួលថវិកាឧបត្ថម្ភចូលរួមកសាងវិហារឥស្លាមនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា​ ឡៃ ​បានសម្តែងនូវការកោតសរសើរនិង​អំណរគុណដល់​សប្បុរ​សជនទាំងអស់ដែល​បាន​ចូលរួមក្នុងការកសាងវិហារដែលកំពុងសាងសង់នេះ ពិសេសថ្ងៃនេះសូម​អរគុណដល់ តួន អើស្ហាអារី សឡេះ ប្រធានសមគមគូប្រាស៊ីមូស្លីមកម្ពុជា ដែលបានគៀងគរក​ជំ​នួយ​ឧបត្ថម្ភចំពេលវេលាដែលវិហារកំពុងត្រូវការសាងសង់បន្ត ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា​ ឡៃ បន្តថា អំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ ពិតជាបានចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល​កម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ​ជាពិសេសអភិវឌ្ឍនិងលើក​ស្ទួយវិស័យ​សាសនាតែម្តង។

គណៈកម្មការកសាងវិហារ និងប្រជាពលរដ្ឋពលរដ្ឋរស់នៅ​ក្នុងភូមសំរោង បានសម្តែងនូវអំណរ​គុណ​និង​ទឹក​ចិត្តសប្បាយ​រីករាយ ​ដែលទទួលបានថវិកាសាងសង់បន្តនាពេលនេះ។ ហើយសង្ឃឹម​ថា សប្បុរស​ជននឹងបន្តជួយរហូតដល់បានសាងសង់រួចរាល់ជាស្ថាពរ។

គួរឲ្យដឹងដែរថា ប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត បានមូល​មតិ​គ្នាកសាងវិហារឥស្លាមថ្មីដោយសារវិហារចាស់តូចនិងចាស់ទ្រុឌទ្រោម។ ក្រៅពីការចូល​រួម​ថវិកាបដិភាគពីអ្នកភូមិផ្ទាល់ គណៈកម្មាការ​សាងសង់វិហារក៏​បានអំពាវនាវ​សប្បុរស​ជនក្នុង​និង​ក្រៅប្រទេស​អោយជួយក្នុងការសាងសង់វិហារនេះ ដែលរហូតមកដល់​ពេល​នេះកសាងបាន​ប្រ​មាណ ៧០ភាគរយ និងប្រើប្រាស់បណ្តោះ​អា​សន្នផងដែរ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok