គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់កាលបរិច្ឆេទថ្ងៃបុណ្យរ៉យ៉ាហាជ្ជីឆ្នាំនេះគឺត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២
ភ្នំពេញ៖ លោកឧកញ៉ា សុះ កំរី ចាងហ្វាននៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសកំណត់កាលបរិច្ឆេទថ្ងៃបុណ្យរ៉យ៉ាហាជ្ជីឆ្នាំនេះគឺត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។
ដូចគ្នានឹងបណ្តាប្រទេសអាស៊ានមួយចំនួន រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រុយណេ និងសិង្ហបុរី ក៏បានប្រកាសកំណត់កាលបរិច្ឆេទថ្ងៃបុណ្យរយ៉ាហាជីឆ្នាំនេះ ត្រូវនឹងថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ ផងដែរ។
ដោយឡែកសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីតវិញ តុលាការកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចយកថ្ងៃទី៩ ខែកក្កដា ខាងមុខនេះជាថ្ងៃប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជីក្នុងប្រទេសរបស់ខ្លួន៕
Please follow and like us: