បុរសមូស្លីមអ៊ីរ៉ាក់ម្នាក់ទៅធ្វើហាជ្ជីនៅទីក្រុងម៉ាក្កះ អារ៉ាប៊ីសាអូឌីត ដោយថ្មើរជើងប្រើរយៈពេល១១​ខែ ខណៈបុរសមូស្លីមអាហ្វហ្កានីស្ថានទៅដោយជិះកង់

អ៊ីរ៉ាក់-អាហ្វហ្កានីស្ថាន៖ ខណៈដែលរដូវនៃការធ្វើធម្មយាត្រាហាជ្ជីរបស់មូស្លីម ដែលជាគោលជំនឿ​ទី​៥ក្នុងសាសនាឥស្លាម នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត បានមកដល់ ប្រជាពលរដ្ឋ​មូស្លីម​នៅជុំវិញពិភពលោក តែងតែធ្វើដំណើរ​តាមមធ្យោបាយផ្សេងៗដើម្បីទៅជួបជុំគ្នាបំពេញកាត្វកិច្ច​ហាជ្ជីនៅទីនោះ។

ប៉ុន្តែហេតុការណ៍ដ៏គួរអោយចាប់អារម្មណ៍បានកើតឡើង ដោយបុរសមូស្លីមអ៊ីរ៉ាក់ម្នាក់ បានទៅ​ធ្វើ​ហាជ្ជីនៅទីក្រុងម៉ាក្កះ ដោយការដើរដោយថ្មើរជើងប្រើរយៈពេលអស់១១ខែ ពីចក្រភពអង់គ្លេស។ នេះបើតាមការផ្សាយដោយកាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

លោកមានឈ្មោះ Adam Muhammad ជាជនជាតិអ៊ីរ៉ាក់ បានធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់​ប្រទេសរហូតដល់១១ប្រទេស និងប្រើរយៈពេលជិត១១ខែ ទម្រាំទៅដល់ទឹក​ដីដ៏ពិសិដ្ឋដើម្បីធ្វើ​ហាជ្ជី។ លោកបានរស់នៅក្នុងប្រទេសអង់គ្លេសប្រហែល ២៥ឆ្នាំ ហើយការធ្វើ​ដំណើរដោយ​ថ្មើរ​ជើងដើម្បីទៅធ្វើធម្មយាត្រហាជ្ជីនេះគឺជាសុបិន្តពេញមួយជីវិតរបស់លោក ដែលទីផុតលោកអាច​ធ្វើបាន។

ជាមួយគ្នានេះ ក៏មានហេតុការណ៍ដ៏គួរអោយចាប់អារម្មណ៍មួយទៀតផងដែរ គឺបុរសមូស្លីមអាហ្វ​ហ្កានីស្ថានមួយរូប បានធ្វើដំណើរទៅធ្វើធម្មយាត្រាហាជ្ជី ដោយជិះកង់។ លោកមានឈ្មោះ Noor Mohammad បានចាកចេញពីផ្ទះរបស់គាត់នៅក្នុងភូមិ Layeq ស្រុក Qarabagh នៃខេត្ត Ghazni នៅដើមខែឧសភា ហើយបានទៅដល់ទឹកដីដ៏ពិសិដ្ឋនៅខែកក្កដា ដោយមានចំងាយផ្លូវរហូតដល់ ៦ម៉ឺនគីឡូម៉ែត្រ។

នៅតាមផ្លូវធ្វើដំណើរ លោកបានជួបប្រទះឧបសគ្គជាច្រើន ប៉ុន្តែបុរសវ័យ ៤៨ឆ្នាំរូបនេះមិនចុះចាញ់ ហើយបន្តធ្វើដំណើររហូតដល់គោលដៅតាមចិត្តប្រាថ្នា៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok