ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ កំពុងប្រ​ឈមនឹងបញ្ហាកង្វះទឹកស្អាតនិងអាហារ រួមទាំងហានិភ័យនៃជំងឺឆ្លង

អាហ្វហ្គានីស្ថាន៖ ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន បានព្រមានថា មនុស្សរាប់ពាន់នាក់ដែលរង​ផលប៉ះពាល់​ដោយ​គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅភាគខាងកើតប្រទេស​អាហ្វហ្គានី​ស្ថាន​កំពុង​ត្រូវ​ការទឹកស្អាត និង​អាហារ រួមទាំងប្រឈមនឹងហានិភ័យនៃជំងឺឆ្លងផងដែរ។ នេះបើតាមការផ្សាយដោយ​សារព័ត៌មាន TRT World នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន លោក Sharafat Zaman បាននិយាយកាលពីថ្ងៃទី ២៦ ខែមិថុនា ថា មន្ត្រីទាំងនោះបានគ្រប់គ្រងថ្នាំសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែការដោះស្រាយ​សម្រាប់អ្នក​ដែល​បាត់បង់ផ្ទះសម្បែង ពួកគេនឹងក្លាយជាបញ្ហាប្រឈម។

លោកបានបន្ថែមថា យើងបានស្នើសុំសហគមន៍អន្តរជាតិ អង្គការមនុស្សធម៌ ឱ្យជួយយើងសម្រាប់​អា​ហារ និងថ្នាំពេទ្យ។ ហើយអ្នកដែលនៅរស់រានមានជីវិតប្រឈមមុខនឹងការកើតជំងឺផ្សេងៗ ដោយ​សារពួកគេមិនមានផ្ទះនិង​ជម្រកសមរម្យសម្រាប់ការរស់នៅ។

គួរជម្រាបថា យ៉ាងហោចណាស់មនុស្ស ១ពាន់នាក់បានស្លាប់ និង២ពាន់នាក់បានរងរបួស ខណៈ​ដែលផ្ទះ ១ម៉ឺនខ្នងត្រូវបាន​បំផ្លាញដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃពុធ សប្តាហ៍មុន នៅក្នុងទី​ក្រុង Khost និងខេត្ត Paktika ភាគខាង​កើតប្រទេស។ សោក​នាដកម្ម​នេះ ការិ​យា​ល័យ​មនុស្សធម៌​របស់អង្គការ​សហប្រជា​ជាតិ (OCHA) បានបង្ហាញពី​ការព្រួយ​បារម្ភយ៉ាងខ្លាំង ពីការផ្ទុះ​ឡើងនៃ​ជំងឺ​អាសន្នរោគ​៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok