ស្តេច Abdullah II របស់ប្រទេសហ្ស៊កដានី ធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
អាប៊ូឌាប៊ី៖ ស្តេចនៃប្រទេសហ្ស៊កដានី ព្រះអង្គម្ចាស់ Abdullah II និងគណៈប្រតិភូអមដំណើរដែលមាន លោកនាយករដ្ឋមន្ត្រី Bisher Al Khasawneh និងរដ្ឋមន្ត្រីការបរទេស លោក Ayman Safadi បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូឌាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃព្រហស្បត្តិ៍ ក្នុងដំណើរទស្សនកិច្ចការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ស្តេច Abdullah II ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីនៃអេមីរ៉ាតអារ៉ាប់រួម Sheikh Mohamed bin Zayed Al-Nahyan។
ស្តេច Abdullah និង Sheikh Mohamed បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវិធីនៃការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាក្នុងវិស័យផ្សេងៗ នៅវិមាន Qasr Al-Shati’ ។ ពួកគេក៏បានពិនិត្យឡើងវិញនូវឱកាសសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ ការអភិវឌ្ឍន៍ និងនយោបាយ៕ ប្រភព៖ Arab News
Please follow and like us: