ថ្ងៃ​អង្គារ, ខែ​មករា 18

មនុស្ស៦នាក់បានស្លាប់ដោយសារគ្រោះរាំងស្ងួត នៅតំបន់ Gedo ភាគនិរតីប្រទេសសូម៉ាលី

សូម៉ាលី៖ មន្ត្រីនិងសកម្មជនសហគមន៍ បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់នៅក្នុងសប្តាហ៍មុន ដោយសារតែគ្រោះរាំងស្ងួតដ៏អាក្រក់ដែលកំពុងបន្តនៅក្នុងតំបន់ Gedo ភាគនិរតីនៃប្រទេសសូម៉ាលី។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Ibrahim Abdinur អ្នកគ្រប់គ្រងក្នុងតំបន់នៅក្នុងទីក្រុង Luuq ដែលជាតំបន់មួយក្នុង​ចំនោម​តំបន់ដែលរងគ្រោះខ្លាំងជាងគេ បាននិយាយថា កាលពីម្សិលមិញម្តាយដែលមានកូន ៥នាក់ បាន​ស្លាប់នៅជាយក្រុង Luuq ដោយសារតែខ្វះទឹកនិងអាហារ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកុមារ ៥នាក់ នៅជនបទនៃទីក្រុងនេះបាន​ស្លាប់។

លោក​បាន​បន្ថែម​ថា គ្រោះ​រាំង​ស្ងួត​បាន​បំផ្លិចបំផ្លាញ​តំបន់​ទាំង​មូល ហើយ​ស្ថានការណ៍​កាន់តែ​ធ្ងន់​ធ្ងរ។ ក្នុងរយៈពេលពីរខែចុងក្រោយនេះ សត្វពាហនៈជាង ១សែនក្បាល ត្រូវបានប៉ាន់ប្រមាណ​ថា​បានបាត់បង់នៅក្នុងទីក្រុង Jubaland តែឯង។

គួរជម្រាបថា យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១ មនុស្ស ៣.៥លាននាក់ ឬស្មើ ២២% នៃចំនួនប្រជាជនត្រូវបានគេរំពឹងថា​នឹងប្រឈមមុខនឹង​អសន្តិ​សុខ​ស្បៀងអាហារ ហើយកុមារ ១.២លាននាក់ ទំនងជាត្រូវបានកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap