ថ្ងៃ​អង្គារ, ខែ​មករា 18

មេដឹកនាំនៃបណ្តាប្រទេសឥស្លាម និងមួយចំនួនតូចមកពីអាស៊ី បានប្តេជ្ញាជួយអាហ្វហ្គានី​ស្ថាន​ខណៈប្រទេស​នេះកំពុង​ប្រឈមនឹង​ភាពក្រីក្រ អសន្តិសុខស្បៀងអាហារ និងវិបត្តិសេដ្ឋកិច្ច

អង់ការ៉ា៖ មេដឹកនាំនៃបណ្តាប្រទេសឥស្លាម និងមួយចំនួនតូចមកពីអាស៊ី ក្នុងអំឡុង​ពេលកិច្ច​ប្រជុំ​កំពូល​កាលពីថ្ងៃអាទិត្យ ​បានប្តេជ្ញានឹងជួយអាហ្វហ្គានីស្ថាន លើតម្រូវ​ការសម្រាប់ការគាំទ្រ​ពីខាង​ក្រៅ ខណៈដែល​រដ្ឋាភិ​បាល​តាលីបង់ថ្មីកំពុងប្រឈមនឹងការ​ដោះ​ស្រាយ​ជាមួយ​ភាព​ក្រីក្រ ភាព​អសន្តិសុខស្បៀងអាហារ និងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការផ្សាយ​ដោយកាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២១។

មេដឹកនាំមកពីប្រទេសអ៊ីរ៉ង់ តួកគី តួកមិនីស្ថាន និងប៉ាគីស្ថាន ដែលជាប្រទេសសមាជិកនៃ​អង្គ​ការសហប្រតិបត្តិការសេដ្ឋកិច្ច បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃអាទិត្យ ក្នុងប្រទេស តួកមិនីស្ថាន ថា ប្រទេសនានាចាំបាច់ត្រូវផ្តល់ការគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បី​ជៀស​វាងភាពចលាចលសេដ្ឋកិច្ចបន្ថែមទៀត និងរលកនៃជនភៀសខ្លួនដែលកើតចេញពីការភៀស​ខ្លួន​របស់​ប្រជាជនចេញពីប្រទេស។ សារព័ត៌មានរាយការណ៍។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគូសបញ្ជាក់ថា អាហ្វហ្គានីស្ថាននឹងត្រូវការ​ប្រេង​ឥន្ធនៈ អាហារ និងមធ្យោបាយផ្សេងទៀតសម្រាប់រដូវរងាខាងមុខនេះ ដូចនេះប្រទេសអ៊ីរ៉ង់នឹង​ជួយ​ប្រជាជនទាំងនោះ។

ដោយឡែក ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បានជំរុញឱ្យប្រទេសនានាផ្តល់ជំនួយ​មនុស្ស​ធម៌ដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថានឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំ និងសុខភាព និង​ពង្រឹង​សេដ្ឋកិច្ចដែលកំពុងចុះខ្សោយ។ លោក​បានលើកឡើង​ថា វិធានការ​គឺ​ចាំបាច់​ដើម្បី​ការពារ​ គ្រោះ​មហន្តរាយ​ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​ចលាចលទៅលើសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

ទន្ទឹមនឹងនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ក៏បានព្រមានពីរលកនៃ​ជន​ភៀ​សខ្លួនអាហ្វហ្គានីស្ថាន ដែលកំពុងភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ដែលអាចបង្កអោយ​មាន​ផលវិបាក ប្រសិនបើប្រទេសនានាមិនបង្កើនការជួយដល់អាហ្វហ្គានីស្ថានទេនោះ។

គួរជម្រាបថា រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន ប្រកាសចង់បានទំនាក់​ទំនងល្អជាមួយ​ប្រទេស​ទាំង​​អស់ និងការទំនាក់ទំនងសេដ្ឋកិច្ចជាមួយពួកគេ និងជំរុញឱ្យបញ្ឈប់ការបង្កក​ទ្រព្យសម្បត្តិដែល​នៅក្នុងធនាគាររាប់ពាន់លានដុល្លារ ដើម្បីអាចយកមកកែដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងមនុស្សធម៌​សំខាន់ៗដែលកំពុងប្រឈមមុខដូចពេលបច្ចុប្បន្ន៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap