ថ្ងៃ​អង្គារ, ខែ​មករា 18

ម៉ារ៉ុកផ្អាកជើងហោះហើរទាំងអស់ចូលមកក្នុងប្រទេស រយៈពេល២សប្តាហ៍ ដោយព្រួយបារម្ភ​ការ​កើនឡើងនៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី Omicron

ម៉ារ៉ុក៖ ប្រទេសម៉ារ៉ុក បាននិយាយថា ខ្លួននឹងបញ្ឈប់ជើងហោះហើរអ្នកដំណើរចូលមកក្នុងប្រទេស​រយៈពេលពីរសប្តាហ៍ ដោយសារព្រួយបារម្ភអំពីការកើនឡើង​យ៉ាងឆាប់រហ័សនៃជំងឺ​កូវីដ១៩​បំប្លែង​ខ្លួនថ្មី ឈ្មោះថា Omicron។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២១។

គណៈកម្មាធិការរដ្ឋាភិបាលដែលមានភារកិច្ចត្រួតពិនិត្យការឆ្លើយតបស្ថានភាពជំងឺកូវីដ១៩ បាន​និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វិធានការនេះនឹងចូល​ជាធរមាន​ចាប់ពី​ម៉ោង ១១៖៥៩នាទីយប់ ឈានចូលថ្ងៃច័ន្ទតទៅ ហើយនឹងត្រូវបានវាយតម្លៃជាទៀងទាត់ដើម្បីធ្វើ ការកែតម្រូវប្រសិនបើចាំបាច់។

នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បី​ការពារសុខភាព​របស់ពលរដ្ឋម៉ារ៉ុក ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី Omicron ពោលគឺនៅអឺរ៉ុប និងអាហ្រ្វិក។

ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញជាលើកដំបូងនៅអាហ្រ្វិកខាងត្បូង ជាមួយនឹង​ករណីដែលបានរាយការណ៍នៅក្នុងប្រទេសជាច្រើន ដែលជំរុញ​ឱ្យប្រទេសនានាដាក់ការ​ទប់ស្កាត់​ការធ្វើដំណើរឡើងវិញ។

គួរជម្រាបថា ​ប្រទេសម៉ារ៉ុក ដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ​កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ បានប្រកាសពីការ​ហាម​ប្រាមមិនឱ្យអ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្វ្រិក​ចំនួន៦​ផ្សេង​ទៀត​ចូលក្នុងប្រទេសផងដែរ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap