ថ្ងៃ​ចន្ទ, ខែ​ធ្នូ 6

អង្គការសហប្រជាជាតិនិយាយថា ដំណើរការពង្រាងរដ្ឋធម្មនុញ្ញថ្មីសម្រាប់ប្រទេសស៊ីរីនឹងចាប់ផ្តើម​នៅសប្តាហ៍នេះ ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមជាង១ទសវត្ស

ហ្សឺណែវ៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលោក Geir Pedersen បាននិយាយ​កាលពីថ្ងៃអាទិត្យ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ដំណើរការ​ពង្រាងរដ្ឋធម្មនុញ្ញថ្មីសម្រាប់ប្រទេសស៊ីរីនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។ នេះបើតាមការផ្សាយដោយ​កាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

លោក Pedersen បាននិយាយបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋាភិបាល និងសហប្រធាន​គណ​បក្សប្រឆាំងនៃគណៈកម្មាធិការធម្មនុញ្ញស៊ីរី ដែលបានយល់ព្រមចាប់ផ្តើមដំណើរការកំណែទម្រង់​រដ្ឋធម្មនុញ្ញ។

លោក Pedersen បន្តថា សមាជិកដែលមានភារកិច្ចរៀបចំនិងតាក់តែងរដ្ឋធម្មនុញ្ញ​កំពុងស្ថិតនៅ​ទី​ក្រុងស្វ៊ីស សម្រាប់កិច្ចចរចាជុំទី៦ របស់ពួកគេ ក្នុងរយៈពេលពីរឆ្នាំដែលចាប់ផ្តើមនៅថ្ងៃច័ន្ទ។ កិច្ច​ប្រជុំចុងក្រោយដែលបានធ្វើឡើងនៅខែមករា បានបញ្ចប់ដោយគ្មានការរីកចំរើន​ហើយប្រេសិតនៃ​អង្គការសហប្រជាជាតិបាននិងកំពុងចរចាររវាងភាគីទាំងពីរដើម្បីមានការវិវឌ្ឍឆ្ពោះទៅមុខ។

លោក Pedersen បានប្រាប់អ្នកសារព័ត៌មានថា៖ សហប្រធានទាំងពីរបានយល់ព្រមថា យើងនឹង​មិនត្រឹមតែរៀបចំសម្រាប់ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញប៉ុណ្ណោះទេប៉ុន្តែយើងនឹងរៀបចំនិងចាប់ផ្តើមធ្វើសេចក្តីព្រាងសម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញ។ ដូច្នេះអ្វីដែលថ្មីនៅសប្តាហ៍នេះ យើងពិតជានឹង​ចាប់ផ្តើមដំណើរការធ្វើសេចក្តីព្រាងច្បាប់សម្រាប់ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសស៊ីរី។

គួរជម្រាបថា អង្គការសហប្រជាជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ​នយោ​បាយ​ដែល​គ្រប់​គ្រងដោយស៊ីរី និងដឹកនាំដើម្បីបញ្ចប់សង្គ្រាមជាងមួយទសវត្ស ដែលបានសម្លាប់​មនុស្សជាង ៣៥០.០០០ នាក់ និងបន្សល់ទុកមនុស្ស ១៣លាននាក់ កំពុងមានតម្រូវការ​ជំនួយ​មនុស្សធម៌៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap