ថ្ងៃ​ចន្ទ, ខែ​ធ្នូ 6

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ គំនិតសាមគ្គីភាពនាំមកដោយព្យាការីមូហាំម៉ាត់ បង្រៀនប្រជាជន​ម៉ាឡេ​ស៊ីរស់នៅប្រកបដោយសុខដុមរមនា

កូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា គំនិតសាមគ្គី​ភាពដែលនាំមកដោយព្យាការីមហាម៉ាត់ បានបង្រៀនប្រជាជនម៉ាឡេស៊ីឱ្យចេះរួបរួមគ្នា​ដោយមិន​គិតពីប្រវត្តិរបស់ពួកគេ ដើម្បីបង្កើតគ្រួសារម៉ាឡេស៊ីប្រកបដោយសុខដុមរមនា។

នេះបើតាមការសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ ដែលដកស្រង់ផ្សាយដោយ​សារ​ព័ត៌មាន NST Online នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

លោក Ismail Sabri Yaakob បន្តថា ព្យាការីមូហាំម៉ាត់ ជាអ្នកណែនាំអំពីក្រុមសាសនាកុលសម្ព័ន្ធ និងសាសនា។ ជាក់ស្តែង នៅពេលដែលព្យាការីមូហាំម៉ាត់បានធ្វើចំណាកស្រុក​ទៅម៉ាឌី​ណះ គាត់​បានទទួលជោគជ័យក្នុងការបង្រួបបង្រួមពួកមូហាជីរីន (អ្នកកាន់សាសនាអ៊ីស្លាមដំបូង​ដែលបានធ្វើ​ចំណាកស្រុកពីម៉ាក្កះទៅម៉ាឌីណះ) និងពួកអាន់សើរ (អ្នកស្រុកម៉ាឌីណះ) តាមធម្ម​នុញ្ញម៉ាឌីណះ ប៉ុន្តែក៏ជាជនជាតិយូដាផងដែរ។

គួរជម្រាបថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានបញ្ជាក់ដែថា ការធ្វើតាមប្រពៃណីនិងការអនុវត្ត​របស់ព្យាការីមូហាំម៉ាត់ គឺជាវិធីមួយដើម្បីបញ្ជាក់ពី​សេចក្តីស្រឡាញ់ចំពោះអ្នកនាំសាររបស់អល់​ឡោះ​នៅក្នុងសាសនាឥស្លាម៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap