ថ្ងៃ​ចន្ទ, ខែ​ធ្នូ 6

ហ្គូហ្គលធ្វើចំណាត់ថ្នាក់ព្យាការីមូហាំម៉ាត់នៃសាសនាឥស្លាមនៅលេខរៀងទី១ក្នុងចំណោមមនុស្សដ៏បំផុតក្នុងលោក

ប្រសិនបើអ្នកធ្វើការស្រាវជ្រាវអំពីមនុស្សដែលល្អបំផុតក្នុងលោកតាមប្រព័ន្ធហ្គូហ្គលនោះដោយគ្រាន់តែវាយពាក្យថា Who is the Best man in the World លោកអ្នកនឹងឃើញថា ព្យាការីមូហាំម៉ាត់ ដែលជាអ្នកនាំសារចុងក្រោយនៅក្នុងសាសនាឥស្លាម ត្រូវបានគេចាត់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមបណ្តាបុគ្គលដែលល្អឬមានឥទ្ធិពលបំផុតចំនួន ១០០នាក់ /100 Top ។

ក្រៅពីហ្គូហ្គល ការធ្វើចំណាត់ថ្នាក់រកបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ យោងលើសៀវភៅ The 100: A Ranking of the Most Influential Persons in History ដែលបានបោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ១៩៧៨ ដោយលោក Michael H. Heart និងបោះពុម្ភឡើងវិញនៅឆ្នាំ១៩៩២ បានក៏បញ្ជាក់ដែរថា ព្យាការីមូហាំម៉ាត់ គឺជាបុគ្គលទី១ដែលមានឥទ្ធិពលលើសគេ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

យោងតាមសៀវភៅនេះ បានអះអាងថា ព្យាការីមូហាំម៉ាត់ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងវិស័យសាសនានិងខាងលោកីយ៍ និងជាមេដឹកនាំពូកែខាងផ្សះផ្សារ ប្រកបដោយអត្តចរិតល្អ និងមានភាពស្មោះត្រង់នៅក្នុងកិច្ចការងាររបស់គាត់ ដូចជា ការទទួលបានជោគជ័យក្នុងការបង្រួបបង្រួមឧបទ្វីបអារ៉ាប់អោយស្ថិតនៅជាសាសនាឥស្លាមតែមួយដោយសន្តិភាព ហើយខលីហ្វាស់ ឬមេដឹកនាំក៏បានពង្រីកសាសនាអោយកាន់តែរីកធំឡើងៗ បន្ទាប់ពីព្យាការីទទួលមរណភាព។

ព្យាការីមូហាំម៉ាត់ ត្រូវបានចាត់ថ្នាក់ថាជាមេដឹកនាំដែលមានអ្នកយកជាគំរូយ៉ាងច្រើនពីសំណាក់មូស្លីម និងមិនមែនមូស្លីម ខណៈដែលបច្ចុប្បន្នសាសនាឥស្លាមជាសាសនាធំបំផុតទី២បន្ទាប់ពីសាសនាគ្រឹស្ទ។ លើសពីនេះ ព្យាការីម៉ូហាំម៉ាត់ត្រូវបានអ្នកវិទ្យាសាស្ត្រជាច្រើន បានលើកឡើងថា ជាបុគ្គលដែលមានការយល់ដឹងខ្ពស់ពីបញ្ហាសុខាភិបាល ហើយរបៀបនៃការរស់នៅរបស់គាត់មានភាពរៀបរយ។

 

គួរជម្រាបថា ព្យាការីមូហាំម៉ាត់ក៏ត្រូវបានមេដឹកនាំប្រទេសនិងសាសានលើពិភពលោកជាច្រើន កោតសរសើរពីភាពឆ្លាតវៃរបស់គាត់ ខណៈដែលមនុស្សទូទៅមិនអាចធ្វើបាន និងបាននិយាយថា គឺជាគំរូដ៏ល្អសម្រាប់មេដឹកនាំផ្សេងៗទៀតផងដែរ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap