ថ្ងៃ​ចន្ទ, ខែ​ធ្នូ 6

ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានទទួលមរណៈភាពដោយរោគាពាធ

ភ្នំពេញ ៖ ប្រភពពីក្រុមគ្រួសារនៃសពបានឲ្យដឹងនៅមុននេះបន្តិចថា ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងនិងជាប្រធានសមាគមប្រភពល្អកម្ពុជាបានទទួលមរណៈភាពហើយដោយរោគាពាធនៅវេលាម៉ោងប្រមាណ៨ជាង យប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១នេះ នៅក្នុងមន្ទីរពេទ្យឯកជនមួយក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមសុះ មូហាំម៉ាត់ ត្រូវបានមហាជនស្គាល់ថាជាអ្នកដែលបានចូលរួមការងារអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម និង ប្រទេសជាតិជាច្រើនតាមរយៈនៃការកសាងសាលារៀន វិហារឥស្លាម និងជាពិសេសមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលចិញ្ចឹមក្មេងកំព្រារាប់ពាន់នាក់ និងចូលរួម វិស័យមនសុ្សធម៌ជាច្រើននៅស្ទីរគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap