ថ្ងៃ​ព្រហស្បតិ៍, ខែ​តុលា 21

អះម៉ាត់ សូរីម យុវកីឡាករបាល់ទាត់ខ្មែរឥស្លាមប្រចាំក្លឹបខេត្តព្រៃវែង ទទួលបានការកោតសរសើរថាកំពុងតែធ្វើបានល្អ

ភ្នំពេញ៖ អះម៉ាត់ សូរីម យុវកីឡាករខ្មែរឥស្លាមមួយរូបនៅក្នុងក្លឹបបាល់ទាត់ខេត្តព្រៃវែង កំពុងតែធ្វើបានល្អក្រោយគ្រូបង្វឹកព្រៃវែង បានផ្តល់ទំនុកចិត្តដាក់រូបគេឲ្យលេងជាច្រើនប្រកួត ។ អតីតយុវជន ក្លឹបវិសាខា រូបនេះលេងតំណែងកីឡា វុធ តុលា ដែលចាកចេញ រូបគេពិតជាធ្វើបានល្អមែនទែន ក្រោយបង្ហាញខ្លួន បាន៦ប្រកួត ឃើញថា ស៊ុតចូល ៣គ្រាប់ ថែមទាំងស៊ុតចូលក្រុមខ្លាំងៗទៀតផង ។កីឡាករវ័យ ១៨ឆ្នាំរូបនេះ មានល្បឿនលឿន និងបញ្ចប់ទីបានល្អ ។ ការប្រកួតកន្លងមកថ្មីៗនេះ ស៊ូរីម ស៊ុតចូល ព្រះខ័នរាជស្វាយរៀង ១គ្រាប់ និង ល្ងាចថ្ងៃទី១៥ កញ្ញាឆ្នាំ២០២១ ស៊ុតចូល ណាហ្គាវើល ២គ្រាប់ បន្តបន្ទាប់គ្នា ។
ប្រភព៖ CFN Sport News
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap