ថ្ងៃ​សុក្រ, ខែ​កញ្ញា 17

ក្រុមហ៊ុន Volten International Cambodia ឧបត្ថម្ភឱសថ VR4 CAPSULE និងភេសជ្ជៈខ្ញីខ្មៅបំប៉នសុខភាព VSERIES សរុបជាទឹកប្រាក់ ៦០លានរៀល ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រុមហ៊ុន Volten International Cambodia បានឧបត្ថម្ភឱសថ VR4 CAPSULE ចំនួន ៥០០កំប៉ុង និង ភេសជ្ជៈខ្ញីខ្មៅបំប៉នសុខភាព VSERIES ចំនួន ១៥៦ប្រអប់ ដែលគិតជាទឹកប្រាក់សរុបចំនួន ៦០លានរៀល។
ពិធីប្រគល់ឱសថ VR4 CAPSULE និងភេសជ្ជៈខ្ញីខ្មៅបំប៉នសុខភាព VSERIES ទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅឯការិយាល័យរបស់សមាគមគ្រូពេទ្យ ដែលដឹកនាំដោយលោក ស្លៃម៉ាន មហាំម៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន Volten International Cambodia និងលោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ទីប្រឹក្សាវិទ្យាសាស្ត្រ នៃក្រុមហ៊ុន Volten International Cambodia រួមនឹងក្រុមការងារ ។

ឆ្លៀតក្នុងឱកាសនោះ លោក ស្លៃម៉ាន មហាំម៉ាត់ នាយកប្រតិបត្តិ និងលោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ទីប្រឹក្សាវិទ្យាសាស្ត្រ នៃក្រុមហ៊ុន Volten International Cambodia ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពកោតសរសើរដោយស្មោះចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានខិតខំដឹកនាំនិងបម្រើប្រទេសជាតិ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាទីបំផុត។
ជាមួយគ្នានោះ លោក ស្លៃម៉ាន មហាំម៉ាត់ និងលោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ក៏សូមគោរពអរគុណយ៉ាងអនេកប្បការផងដែរចំពោះ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ដែលជាទ័ពជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៨-១៩ ដ៏កាចសាហាវនេះ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Volten ក៏បានសម្តែងការគោរពគាំទ្រ និងលើកទឹកចិត្តពីចំងាយចំពោះ ឯកឧត្តមនិងលោកជំទាវ ដែលជាមេទ័ពដ៏ឆ្នើមប្រកប ដោយព្រហ្មវិហាធម៌ និងសូមគោរពជូនពរ ទទួលបានជោគជ័យក្នុងការតស៊ូប្រយុទ្ធតតាំងជាមួយសត្រូវឥតស្រមោល នាពេលឆាប់ៗខាងមុខ៕
គួរជម្រាបផងដែរថា ក្រុមហ៊ុន Volten Inernational Cambodia ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរុក្ខឱសថ និងភេសជ្ជៈចម្រាញ់ចេញពីខ្ញីខ្មៅបំប៉នសុខភាព ក្រោមម៉ាកយីហោ VR4, VCAFE, V20 និងVSERIES ជាច្រើនមុខទៀត ពីប្រទេសម៉ាឡេស៊ី ហើយផលិតផលដែលចម្រាញ់ចេញពីខ្ញីខ្មៅនេះ ក៏កំពុងទទួលបានការគាំទ្រ និងពេញនិយមជាបណ្តើរៗផងដែរ ពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងផងដែរ។

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap