ថ្ងៃ​សុក្រ, ខែ​កញ្ញា 17

គ្រូបង្រៀននិងប្រពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិចាមលើ ស្រុកកោះធំទទួលថវិការឧបត្ថម្ភពីឯកឧត្តម ចៅ តុល

កណ្តាល ៖ កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយ ឃុំព្រែកថ្មី ស្រុកកោះធំ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចៅ តុល នាយករងខុទ្ទកាល័យ សម្តេចតេជោ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះធំ រួមជាមួយ ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និង លោកហាជី ឡា ស្លេះ អ៊ីម៉ាំស្រុកកោះធំ បាននាំយកថវិការជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ចៅ តុល និងលោកជំទាវ ចំនួន៣ បីលានរៀលដើម្បីចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ខ្វះខាត ចាស់ជរា និងគ្រួបង្រៀនចំនួន៧នាក់ដែលមិនទាន់មានប្រាក់ខែ សរុបចំនួនជាង២៥ គ្រួសារ ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលក្នុងមួយគ្រួសារៗ ទទួលបានថវិការចំនួន១០ ម៉ឺនរៀលស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឳកាសនោះ ឯកឧត្តម ហ៊ូសេន មូហាំម៉ាត់ហ្វារីត បានអញ្ជើញចុះជួប និងសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះនិមួយៗ ដើម្បីដឹងពីសុខទុក្ខនៅក្នុងកាលទេសៈដែលមានវិបត្តកូវីដ១៩ និងបានពាំនាំនូវបណ្តាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តម ចៅ តុលផងដែរ ។ ឯកឧត្តម បានលើកឡើងផងដែរថា គ្រប់កាលៈទេសៈ ក្រុមការងារចុះជួយឃុំព្រែកថ្មី ជាពិសេស ឯកឧត្តម ចៅ តុលផ្ទាល់តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជាក់ស្តែង តាមរយៈក្រុមការងារ យើងឃើញមានសមិទ្ធផលជាច្រើនកើតឡើងជាបន្តបន្ទាប់រាប់ទាំងផ្នែកសាសនា អបរំ និងវស័យផ្សេងៗទៀតនៅក្នុងស្រុកកោះធំនេះ។ ឯកឧត្តម ហូសេន មូហាំម៉ាត់ហ្វារីតក៌ បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នា ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ឲ្យបានគ្រប់ៗគ្នា។

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap