ថ្ងៃ​ព្រហស្បតិ៍, ខែ​តុលា 21

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធី “សប្តាហ៍​ផលិតផលហាឡាលថៃ” នៅផ្សារម៉ាក្រូ

ភ្នំពេញ៖ ដើម្បីជំរុញទីផ្សារផលិតផលហាឡាលអោយមានភាពទូលំទូលាយក្នុងប្រទេសកម្ពុជា អគ្គ​នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំអោយមានកម្មវិធីមួយ​ដែល​មានឈ្មោះថា “សប្តាហ៍​ផលិតផលហាឡាលថៃ” ឬ Thai Halal Week នៅផ្សារម៉ាក្រូទាំង​ពីរ​ទីតាំង គឺម៉ាក្រូសែនសុខ និងម៉ាក្រូសៀមរាប។

អគ្គ​នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ដែលបានសហការជាមួយម៉ាក្រូ អំពាវនាវអោយបងប្អូន​ប្រជា​ពលរដ្ឋទាំងអស់ សូមចូលរួមកម្មវីធី “សប្តាហ៍​ផលិតផលហាឡាលថៃ” ដើម្បីទស្សនា ក៏ដូចជាជាវនូវ​ផលិតផលដែលទទួលបានស្លាកសញ្ញា ហា​ឡាល ដែលសុទ្ធតែជា​ផលិត​ផលមានគុណភាព​សម្រាប់​យើងទាំងអស់គ្នា។

អ្វីដែលកាន់តែពិសេស បងប្អូនដែលចូលរួមកម្មវិធី សប្តាហ៍​ផលិតផលហាឡាលថៃ នឹងអាចទស្សនាការចម្អិនម្ហូប និងបានភ្លក់នូវម្ហូបហាឡាលថៃជាច្រើនមុខ នៅវេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១៨ ១៩ ថែមទៀតផងក្នុងកម្មវិធីសប្តាហ៍​ផលិតផលហាឡាលថៃនេះ។

 

គួរជម្រាបថា កម្មវិធី “សប្តាហ៍​ផលិតផលហាឡាលថៃ” នឹងរៀបចំធ្វើឡើងនៅផ្សាម៉ាក្រូទាំង​ពីរ​ទីតាំង គឺម៉ាក្រូ​សែនសុខ និងម៉ាក្រូសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap