ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 16

ក្រុមអ្នកប្រយុទ្ធសន្យានឹងធ្វើសកម្មភាព ប្រសិនបើកងកម្លាំងអ៊ីស្រាអែលធ្វើបាបអ្នករត់គេច​ខ្លួន​ឬអ្នក​ទោសប៉ាឡេស្ទីនដទៃទៀតដែលនៅក្នុងគុក​របស់ខ្លួន

ប៉ាឡេស្ទីន៖ បន្ទាប់ពីមានហេតុការណ៍រត់គេចខ្លួនបានសម្រេចដោយជនជាតិប៉ាឡេស្ទីន ចំនួន៦នាក់ ពីពន្ធនា​គារ Gilboa នៅក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទ អាជ្ញាធរអ៊ីស្រាអែលចាត់វិធានការ​តាមរកពួកគេ​ទាំងយប់ទាំងថ្ងៃឥតឈប់សម្រាកឡើយ។

កាលពីព្រឹកថ្ងៃពុធ ទាហានអ៊ីស្រាអែលដែលមានឆ្កែផងនោះ បានដើររកចន្លោះនៅ​ជញ្ជាំងបំបែក​របស់អ៊ីស្រាអែលនៅជិតទីក្រុងយ៉ាបាដរបស់ប៉ាឡេស្ទីនក្បែរជំរុំជេនីន ខណៈយន្តហោះឈ្លបយក​ការណ៍បានហោះកាត់ពីលើទៅវិញទៅមក។

នៅក្នុងជំរុំជនភៀសខ្លួនជេនីន ស្ថិតក្នុងតំបន់វេសប៊ែង ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន បាន​និ​យាយថា ពួកគេនឹងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល​ប្រសិនបើពួកគេចូលជំរុំជន​ភៀសខ្លួន​ជេ​នីន ដើម្បី​ស្វែងរកអ្នកទោសប៉ាឡេស្ទីន ៦ នាក់ ដែលបានរត់គេចពីពន្ធនាគារអ៊ីស្រាអែល​ដែល​មានសន្តិ​សុខ​ខ្ពស់នោះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ជេនីនខណៈដែលមានការផ្ទុះអាវុធឡើងពេញជំរុំកាលពីយប់ថ្ងៃអង្គារ ហើយក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន បានសន្យាថា នឹងធ្វើសកម្មភាពប្រសិន​បើ​កងកម្លាំងអ៊ីស្រាអែលធ្វើបាបអ្នករត់គេចខ្លួនឬអ្នកទោសប៉ាឡេស្ទីនដទៃទៀតនៅក្នុងគុកអ៊ីស្រាអែល។

បុរសទាំង៦នាក់នោះត្រូវបានគេជឿថាបានធ្វើដំណើរឆ្ពោះទៅកាន់ជំរុំជេននីន ជាកន្លែងដែល​គ្រួ​សាររបស់ពួកគេរស់នៅ និងជាកន្លែងដែលមានការ​ទទួលស្គាល់ជាអន្តរជាតិមាន​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរប៉ាឡេស្ទីន។

ក្រោយពីការរត់គេចរបស់ពួកគេ ប៉ុស្តិ៍ត្រួតពិនិត្យរាប់សិបកន្លែង​ត្រូវបានតំឡើងរវាងតំបន់វេសប៊ែង​និងអ៊ីស្រាអែល ព្រោះអាជ្ញាធរ​អ៊ីស្រាអែលបារម្ភថា ជនប្រដាប់អាវុធប៉ាឡេស្ទីន​អាចវាយប្រហារអ្នក​តាំងទី​លំនៅរបស់​អ៊ីស្រា​អែល​នៅតំបន់វេសប៊ែង ដែលកាន់កាប់ឬនៅក្នុងប្រទេសអ៊ីស្រាអែល។

គួរជម្រាបថា ជនជាតិប៉ាឡេស្ទីនដែលរត់គេចពីពន្ធនាគារដែលមានការការពារដ៏រឹងមាំនោះ រួមមាន​៖ មាន៤នាក់ ត្រូវបានជាប់ពន្ធនាគារមួយជីវិត ពីបទរៀបចំគម្រោងដើម្បីសម្លាប់​ជនជាតិ​អ៊ីស្រា​អែល, មួយរូបទៀត ត្រូវស្ថិតក្រោមបញ្ជាជាប់ឃុំពិសេស និងមួយរូបចុងក្រោយ កំពុងរង់ចាំសាល​ក្រមរបស់តុលាការ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap