ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 16

យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះពន្ធនាគារមួយក្នុងទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុង​ហេតុការណ៍អគ្គិភ័យនៅថ្ងៃពុធ ដោយភ្លើងបានឆាបឆេះពន្ធនាគារមួយ ក្នុងទីក្រុង Tangerang ខេត្ត Banten នាប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The Jakatar Post នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងវេលាម៉ោង ៣ទាបភ្លឺ ខណៈដែលមនុស្សភាគច្រើនកំពុង​តែ​ដេកលង់លក់។ ក្រុមជួយសង្គ្រោះបានចុះប្រតិបត្តិការភ្លាម ហើយបានជម្លៀសជនរងគ្រោះចេញពី​កន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ Fadil Imran ប្រធានប៉ូលិសក្រុងហ្សាកាតា បាននិយាយថា អ្នកទោសចំនួន ៤១នាក់ បានស្លាប់ ៨ នាក់រងរបួសធ្ងន់ និង ៧២នាក់ផ្សេងទៀតរងរបួសស្រាល។

លោកឧត្តមសេនីយ៍ បានបន្តថា ជនរងគ្រោះដែលរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​នៅ​តាន់​ហ្គ្រេងដើម្បីព្យាបាល ចំណែកអ្នកទោសដែលមានរបួសស្រាល​ត្រូវបានព្យាបាល​នៅគ្លីនិក​សុខភាព​ដែលនៅជិតនោះ។

សមត្ថកិច្ចកំពុងស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះប៉ុន្តែសង្ស័យថាអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap