ថ្ងៃ​សុក្រ, ខែ​កញ្ញា 17

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ បាន​ណែនាំដល់​រដ្ឋ​មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយអភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើក​សាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាម​ទី​ជន​បទ ក្នុង​ប្រទេសកម្ពុជា។ នេះបើតាមសារសម្លេងរបស់សម្តេចតេជោ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺ​កូវីដ​១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះ​ស្ទើរតែមិនមាន​ករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់​ការសិក្សា​របស់​ពួកគេ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap