ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 16

យន្តហោះអាមេរិកចុងក្រោយបានចាកចេញទាំងកណ្តាលអាធ្រាត្រ ក្រុមតាលីបង់បាញ់កាំជ្រួចទៅ​លើមេឃដើម្បីសាទរ

កាប៊ុល៖ ក្រុមអ្នកប្រយុទ្ធតាលីបង់បានមើលយន្តហោះអាមេរិកចុងក្រោយបានចាកចេញទៅ​បាត់​នៅ​ពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ហើយបន្ទាប់មកពួកគេបានបាញ់កាំជ្រួចទៅលើអាកាស ដើម្បី​អប​អរជ័យជំនះបន្ទាប់ពីការបះបោររយៈពេល២០ឆ្នាំ នៅអាហ្វហ្គានីស្ថាន ដែលបាន​បណ្តេញ​យោ​ធា​ដ៏​មានឥទ្ធិពលបំផុតរបស់ពិភពលោក អោយចាកចេញពី​ប្រទេសក្រីក្រមួយនេះ។ នេះបើតាមការ​ផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការចាកចេញរបស់យន្តហោះដឹកទំនិញនេះគឺជាការបញ្ចប់នៃការហោះហើរដ៏ធំមួយ ដែល​មនុស្ស​រាប់ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយសារខ្លាចការវិលត្រឡប់​មក​គ្រប់​គ្រងរបស់ក្រុមតាលីបង់ឡើងវិញកាលពីដើមខែសីហា។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃច័ន្ទថា សហរដ្ឋអាមេរិក​រំពឹង​ថា ក្រុមតាលីបង់នឹងគោរពនូវអ្វីដែលពួកគេបានអះអាង ក្រោយកងទ័ពអាមេរិកបាន​ដកចេញ​ពី​អាហ្វហ្គានីស្ថាន ប៉ុន្តែភាពស្របច្បាប់ឬការគាំទ្រ​ណាមួយនឹង​ត្រូវ​ការដើម្បីទទួលបាន។

ប៉ុន្តែបន្ទាប់ពីប៉ុន្មានម៉ោង ក្រោយជើងហោះហើរជម្លៀសអាមេរិកចុងក្រោយបាន​ចាកចេញពីទីក្រុង​កាប៊ុល រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសជាថ្មីថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកវត្ត​មានការ​ទូតរបស់ខ្លួននៅទីក្រុងកាប៊ុលគិតត្រឹមថ្ងៃច័ន្ទ ហើយផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាតាវិញ។

គួររម្លឹងថា ក្រុមតាលីបង់ តាមរយៈអ្នកនាំពាក្យលោក Zabihullah Mujahid បានគូសបញ្ជាក់ថា ខ្លួន​មិនចង់មានជម្លោះកើតឡើងម្តងទៀត ឬក៏សង្គ្រាមណាមួយឡើយ ហើយចង់លុបបំបាត់​កត្តាបង្ក​ជម្លោះផ្សេងៗ។ បន្ថែមពីនោះ ពួកគេសន្យានឹងគោរពសិទ្ធិរបស់ស្ត្រីដែលជាការផ្តោតសំខាន់មួយ​នៃ​ការព្រួយបារម្ភរបស់អន្តរជាតិនៅអាហ្វហ្គានីស្ថាន ដោយការអនុញ្ញាតឱ្យធ្វើការ និង​សិក្សា និង​សកម្មភាពផ្សេងៗនៅក្នុងសង្គម ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃសាសនាអ៊ីស្លាម។

ក្រុមតាលីបង់ក៏អំពាវនាវអោយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់វិលត្រឡប់មកកាន់ប្រទេសរបស់ពួកគេវិញ ដើម្បីជួយកសាងប្រទេសរបស់ពួកគេ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap