ថ្ងៃ​សុក្រ, ខែ​កញ្ញា 17

អេហ្ស៊ីបនឹងធ្វើអោយរដ្ឋធានីអ៊ីស្លាមដំបូងបង្អស់និងចំណាស់ជាងគេនៅអាហ្វ្រិក ក្លាយជា​សារ​មន្ទីរសម្រាប់​ភ្ញៀវ​ទេសចរណ៍ជុំវិញពិភពលោក

ទីក្រុងគែរ៖ រដ្ឋាភិបាលអេហ្ស៊ីបបានប្រកាសនៅថ្ងៃទី២៣ ខែសីហា ថា អេហ្ស៊ីបនឹងធ្វើការកែលម្អ​ក្នុងទី​ក្រុងបុរាណ Fustat ដែលជារដ្ឋធានីអ៊ីស្លាមចំណាស់ជាងគេបំផុត​នៅទ្វីបអាហ្វ្រិក ​ដោយ​ប្រែ​ក្លាយ​វាទៅជាសារមន្ទីរសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោកចូលទស្សនា។ ការប្រកាស​នេះ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី លោក Mustafa Madbouly និងមន្រ្តី​ទទួល​បន្ទុក​គម្រោង​អភិវឌ្ឍន៍សួន Fustat Gardens ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Monitor នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ នាយក​រដ្ឋ​មន្រ្តីអេហ្ស៊ីប គម្រោងអភិវឌ្ឍន៍ Fustat Gardens មានគោលបំណងកែប្រែ​ឧទ្យានសាធារណៈ​ដែល​ជាតំបន់បុរាណវិទ្យានិងប្រវត្តិសាស្ត្រ និងជាទីកន្លែងគោរពប្រតិបត្តិសាសនានោះ ដោយប្រែក្លាយ​តំបន់នោះទៅជាគោលដៅទេសចរណ៍ក្នុងតំបន់ និងពិភពលោក។

គម្រោងនេះក៏មានបំណងផ្តល់ជូននូវសកម្មភាពកម្សាន្ត និងឧស្សា​ហ​កម្មប្រពៃណីនៅក្នុងតំបន់​ដោយ​ធ្វើឱ្យបេតិកភ័ណ្ឌរបស់ខ្លួនមានភាពរស់រវើកឡើងវិញនៅសម័យ Pharaonic, Coptic, អ៊ីស្លាម, និងសម័យផ្សេងៗ។

លោក អូសា ម៉ាតាឡាត ប្រធានផ្នែកវត្ថុបុរាណអ៊ីស្លាមកូបទិក និងយូដា នៅឧត្តមក្រុមប្រឹក្សានៃ​វត្ថុ​បុរាណបាននិយាយកាលពីថ្ងៃទី២៣ ខែសីហាថា ឧទ្យាននេះនឹងត្រូវ​សាង​សង់លើផ្ទៃដី ៥០០​ហិក​តា នៅចំកណ្តាលប្រវត្តិសាស្ត្រទីក្រុងគែរ​ ដែលជាផ្ទះរបស់សារមន្ទីរជាតិនៃ​អរិយធម៌អេហ្ស៊ីប បឹង Ain el-Sira, និងវិហារអ៊ីស្លាម Amr Ibn al-Aas។

ទីក្រុង Fustat មានអាយុកាលតាំងពីឆ្នាំ ៦៤១ ហើយត្រូវបានសាងសង់ឡើងដោយ​មេបញ្ជាការ​អា​រ៉ាប់ឈ្មោះ Amr ibn al-Aas បន្ទាប់ពីការច្បាមយករបស់អ៊ីស្លាមនៅអេហ្ស៊ីប។

Fustat មានន័យថា “តង់” ហើយទីក្រុងនេះបានបម្រើជារដ្ឋធានីនៃប្រទេសអេហ្ស៊ីបអស់រយៈពេល ១១៣ឆ្នាំ បន្ទាប់មកគឺ al-Askar ក្រោយមក al-Qata’i និងចុងក្រោយមកគឺទីក្រុងគែរ ដែលមាន​ភាគ​បែង​រួមនៃការពង្រីកនិងការរីករាលដាលនៃទីក្រុង៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap