ថ្ងៃ​សៅរ៍, ខែ​កញ្ញា 18

WHO ផ្តល់សម្ភារៈប្រើប្រាស់ក្នុងការទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ជូនកម្ពុជា សរុបជាទឹកប្រាក់ជាង ៣២,៨ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រគល់ជំនួយសម្ភារៈប្រើប្រាស់ក្នុងការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ជូនកម្ពុជា ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨, ០៧៦.៥០ ដុល្លារអាមេរិក។

ពិធីប្រគល់ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា បានធ្វើ​ឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមអធិប​តី​ភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ​លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។

ជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្តទាំងនោះ រួមមាន ១. សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខាបន្ទាប់បន្សំ។ ២. ​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន ម៉ាស ចំនួន ១៦០,០០០ ម៉ាស់ ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃ ចំនួន​ ៨,៧៥០ដប។ និង៣. សម្ភារៈអប់រំសុខភាព ចំនួន ៣០០,០០០៕

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap