សូមប្រុងប្រយ័ត្ន!! កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះ កូហ្គូម៉ា លើកទី៤ ដែលបណ្តាលអោយមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងៗ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា ចាប់ពី​ថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និង​ជ្រលងនៃកូនព្យុះ កូហ្គូម៉ា លើកទី៤ ដែលបណ្តាលអោយមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមបណ្តាខេត្តតំបន់ទំនាបកណ្តាល និងបណ្តាខេត្តនាតំបន់ខ្ពង់រាប។

ចំពោះបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ ក្រសួងធនធានទឹកអំពាវនាវអោយមានការប្រុងប្រយ័ត្ន​ផង​ដែរ អំពីបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្លាំងៗ ជាពិសេសគឺរលកខ្ពស់ៗ។

អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវ​មានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ​៕​

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap