រថភ្លើង២គ្រឿងបានបុកគ្នានៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន បណ្តាលអោយអ្នកដំណើរយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ នៅព្រឹកថ្ងៃច័ន្ទនេះ

ប៉ាគីស្ថាន៖ អាជ្ញាធរបាននិយាយថា រថភ្លើងពីរគ្រឿងបានបុកគ្នានៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃចន្ទ ហើយយ៉ាងហោចណាស់អ្នកដំណើរ ២៥ នាក់បានស្លាប់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

លោក Usman Abdullah ជាមន្រ្តីប៉ូលីសនៅស្រុក Ghotki ខេត្ត Sindh បាននិយាយថារថភ្លើង Millat Express បានក្រឡាប់និងរថភ្លើង Sir Syed Express បានបុកវាភ្លាមៗបន្ទាប់ពីនោះ។

លោកបាននិយាយថា អ្នកភូមិអ្នកជួយសង្គ្រោះនិងប៉ូលីសកំពុងដឹកអ្នកស្លាប់និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅឡើយទេ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap