ព្រះអង្គម្ចាស់រាជទាយាទរដ្ឋគុយវ៉ែតបំពេញទស្សនកិច្ចផ្លូវការទៅកាន់អារ៉ាប៊ីសាអូឌីតពង្រឹងកិច្ចសហប្រតិបត្តិការ

រីយ៉ាដ៖ នៅថ្ងៃអង្គារទី១ មិថុនា ឆ្នាំ២០២១នេះ ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតលោក Mohammed bin Salman បានស្វាគមកព្រះអង្គម្ចាស់រាជទាយាទ Sheikh Meshal al-Ahmad នៃប្រទេសគុយវ៉ែតបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជិតខាង។
បណ្តាញព័ត៌មានរដ្ឋបានរាយការណ៍ថាព្រះអង្គម្ចាស់រាជទាយាទរបស់ប្រទេសគុយវ៉ែតកំពុងដឹកនាំគណៈប្រតិភូមួយក្រុមដែលរួមមានទាំងរដ្ឋមន្រ្តីក្រសួងប្រេងនិងការបរទេសផងដែរក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលជាប្រទេសជិតខាង។

ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលមានការប្រជុំដាច់ដោយឡែកមួយរបស់អង្គការនៃប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្តរបស់ពួកគេរួមទាំងប្រទេសរុស្ស៊ីផងដែរ។
ព្រះអង្គម្ចាស់នៃប្រទេសទាំងពីរបានជួបពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងស្ថេរភាពនិងសន្តិសុខនៅក្នុងរាជវាំងអាល់យ៉ាម៉ាម៉ាក្នុងទីក្រុងរីយ៉ាដ។
នៅក្នុងជំនួបនេះក៏បានពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងប្រទេសជាបងប្អូនទាំងពីរទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗនិងឱកាសក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ខ្លួនបន្ថែមលើការពិនិត្យឡើងវិញនូវការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិនិងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលើកកម្ពស់សន្តិសុខនិងស្ថេរភាព។
(រូបថត SPA )
May be an image of 1 person and standing
May be an image of 3 people
May be an image of one or more people, people standing and indoor
No photo description available.
May be an image of one or more people and people standingMay be an image of 1 person and indoor
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap