ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ នឹង​​អនុវត្ត​ចាប់​ពីថ្ងៃ១ ខែមិថុនា នេះតទៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចេញ​សេចក្តីជូនដំណឹង​ពីការប្រមូលពន្ធលើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២១។

តាម​សេចក្តីជូន​ដំណឹង ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ នឹង​ដាក់​អោយ​អនុវត្ត​ចាប់​ពីថ្ងៃ១ ខែមិថុនា រហូត​ដល់​​ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១

ម្ចាស់យានយន្ត​គ្រប់​ប្រភេទត្រូវ​ដាក់លិខិត​ប្រកាស ឬយក​មក​ជាមួយ​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ និង​ធ្វើការ​បង់ពន្ធ​តាម​សាខាពន្ធដា​ខេត្ត-ខណ្ឌ ឬតាមបណ្តាធនាគារ​ជាដៃគូ។

ដោយឡែក ចាប់​ពី​ថ្ងៃ១ ខែ​មករា ឆ្នាំ​២០២២ អគ្គនាយកដ្ឋានពន្ធដារ សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចុះត្រួត​ពិនិត្យ​ការ​ប្រកាស​បង់​ពន្ធ និង​ធ្វើការពិន័យ​ចំពោះ​ម្ចាស់យានយន្តទាំង​ឡាយ​ណា ដែល​មិន​ទាន់​បានប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំកន្លង​ទៅ​ តាម​ច្បាប់​សារពើពន្ធ៕

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap