វេជ្ជបណ្ឌិតជប៉ុន Shutaro Takai ដែលជាអ្នកឯកទេសខាងការព្យាបាលតាមបែបបុរាណ បានប្តូរ​មកកាន់សាសនាឥស្លាមវិញបន្ទាប់ពីបានពោលពាក្យថា “Allah Hu Akber”

តូក្យូ៖ វេជ្ជបណ្ឌិតជនជាតិជប៉ុនមួយរូបឈ្មោះ Shutaro Takai មកពីទីក្រុងតូក្យូ ដែលជាអ្នក​ជំនាញ​ផ្នែកសាច់​ដុំនិង​សន្លាក់ ព្យាបាលបែបជប៉ុនបុរាណ បច្ចុប្បន្នរស់នៅក្នុងទីក្រុង Lahore ប្រទេស​ប៉ាគីស្ថាន បានប្តូរមកកាន់សាសនាឥស្លាមក្រោយពីបានស្តាប់ពាក្យ “Allah Hu Akber” ។ នេះបើតាមការផ្សាយដោយគេហទំព័រ Islamic Information។

នៅពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកវេជ្ជបណ្ឌិត Shutaro បាននិយាយថា គាត់មានការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៅក្នុងស្មារបស់គាត់។ នៅប្រទេសជប៉ុន មិត្ត​ប៉ាគីស្ថាន​របស់គាត់ម្នាក់ឈ្មោះ Maqsood បានប្រាប់គាត់អំពី Syed Babar Bukhari ជា​មិត្ត​របស់ Maqsood ដែលបានជាសះស្បើយជាមួយនឹងការពោលពាក្យថា “Allah Hu Akber” ។

លោកវេជ្ជបណ្ឌិត Shutaro បាននិយាយតាមទូរស័ព្ទជាមួយ Babar Bukhari ដែលបានស្នើ​សុំឱ្យ​គាត់​ពោលពាក្យថា “Allah Hu Akber” រយៈពេលប្រាំនាទី ភ្លាមនោះ ការឈឺចាប់នៃស្មារ​របស់​គាត់​បានបាត់។

បន្ទាប់ពីនោះ លោកវេជ្ជបណ្ឌិត Shuntaro បានទៅដល់ប្រទេសប៉ាគីស្ថានហើយបានជួបលោក Syed Babar Bukhari ហើយក្រោយមកលោកបានយល់ព្រមប្តូរមកកាន់សាសនាឥស្លាម ដោយ​ប្តូរឈ្មោះទៅជា “Ali”៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap