រដ្ឋកាតាប្រកាសជួយប៉ាឡេស្ទីន “៥០០លានដុល្លារ” ដើម្បីកសាងអគារ ផ្ទះ វិស័យសុខាភិបាល អប់រំ និងអគ្គិសនី

ព្រះចៅរដ្ឋកាតា Sheikh Tamim bin Hamad បានប្រកាសកាលពីថ្ងៃពុធ ទី ២៦ ខែឧសភា ឆ្នាំ២០២១ ដោយបានបញ្ជាឲ្យផ្តល់ការជួយហិរញ្ញប្បទានឥតសំណងចំនួន “៥០០លានដុល្លារ” សម្រាប់ការកសាងតំបន់ហ្គាហ្សានៃប៉ាឡេស្ទីន។
ទីភ្នាក់ងារសារព័ត៌មានកាតាបានបញ្ជាក់ថា ៖
ជំនួយខាងលើធ្វើឡើងដើម្បីជួយប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាដែលត្រូវបានឡោមព័ទ្ធដើម្បីប្រឈមមុខនឹងការខ្វះខាតក្នុងការរស់នៅដែលបានកើតឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ។

ហើយជំនួយខាងលើនឹងចូលរួមចំណែកក្នុងការកសាងឡើងវិញ ជាពិសេសគឺ ជួយក្នុងវិស័យសុខាភិបាល អប់រំនិងអគ្គិសនី និងកសាងផ្ទះដែលត្រូវបានបំផ្លាញដោយសារតែការវាយប្រហារ។
ការជួយនេះផងដែរ គឺក្នុងក្របខ័ណ្ឌនៃការគាំទ្រជាបន្តរបស់រដ្ឋកាតាសម្រាប់បងប្អូនប៉ាឡេស្ទីនដោយផ្អែកលើគោលការណ៍ភាពជាបងប្អូនក្នុងពិភពអារ៉ាប់ និងសាសនា និងដើម្បីពង្រឹងទំនា់ទំនងរវាងប្រជាជនកាតា និងប៉ាឡេស្ទីនផងដែរ។
ប្រភព៖ https://www.kuna.net.kw
May be an image of ‎one or more people and ‎text that says '‎أمير قطر يوجه بمنحة مالية بقيمة 500 مليون دولار لإعادة إعمار قطاع غزة alqabas www.alqabas.com القبس‎'‎‎
May be an image of sky
May be an image of standing, outdoors and monument
May be an image of one or more people and people standing
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap