ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេនៅភូមិព្រែកតាសេក ភ្នំពេញទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី ស្វាយ សុជាតិ ប្រធានអនុសាខា តំណាង ឯកឧត្តម ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា ព្រមទាំងក្រុមការងារកាកបាទក្រហមខណ្ឌ-សង្កាត់ព្រែកតាសេក បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប ចំនួន ១២គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិបាក់ច្រាំងទន្លេសាប បណ្តាលខូចខាតផ្ទះសម្បែង ចំនួន ១២ខ្នងផ្ទះ ស្ថិតនៅភូមិព្រែករាំង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយក្នុង ០១គ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ, មី ០១កេស, ទឹកសុទ្ធ ០១កេស, ទឹកស៊ីអ៉ីវ ០១យួរ, ចង្ក្រានហ្គាស០១, ចានដែក០១, ចានស្រាក់០១, ឆ្នាំង០១, វែកសម្ល០១, វែកបាយ០១, ចង្អើអាំងត្រី០១, ធុងទឹកកក០១, បំពុងទឹកក្តៅ០១, កន្ទេល០១, មុង០១ និងថវិកា ៥០,០០០រៀល។

May be an image of outdoors

May be an image of standing, outdoors and text that says 'Ai SHOT ON OPPO'

May be an image of body of water

May be an image of 1 person, standing and sitting

May be an image of 1 person and standing

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap