ស៊ុណ្ណះតម្រូវឲ្យពន្យារពេលស៊ូជូទរហូតទាល់តែអ៊ីមុំាបានដាក់ថ្ងាស់របស់គាត់ដល់ដីជាមុនសិន

فهذه سُنة مهجورة يَحُثُّ عليها الإمام الألباني كما هو دأبه رحمه الله
ألا وهي : أن لا يشرع المأموم في السجود حتى يضع الإمام جبهته على الأرض في الصلاة.
ស្ហៃខ​ អាល់ហ្ពានី បាននិយាយថា ៖ នេះជាហាទីសដែលមូស្លីមីនភាគច្រើនមិនសូវធ្វើតាម ទោះបីជាបុគ្គលនោះជាអ្នកដែលព្យាយាមគោរពតាមស៊ុណ្ណះក្តី។ ហាទីស អាល់ហ្ពារ៉ក ពិន អាហ្សិប ថា ៖ “បណ្តាសោះហ្ពាត់បានសឡាតជាមួយរ៉ស៊ូលុលឡោះ នៅពេលគាត់ឱនក្បាល(រូកួក) សោះហ្ពាត់ក៏បានឱនតាម ហើយពេលគាត់ងើបពីរូកួកវិញ គាត់សូត្រថា (សាមីអល់ឡោះ ហ៊ូលីម៉ាន់ ហាមីទះ) ពេលនោះសោះហ្ពាត់ក៏ងើបពីរូកួក ហើយបានឈររហូតទាល់តែឃើញថ្ងាស់របស់រ៉ស៊ូលុលឡោះទៅដល់ដី បន្ទាប់មកក៏ស៊ូជូទតាមក្រោយ” ។ (ហាទីសមូស្លីមលេខ ៤៧៤)
– ស្ហៃខ អាល់ហ្ពានី បានបន្តទៀតថា ៖ មូស្លីមីនភាគច្រើនស្ទើរតែទាំងអស់បានបោះបង់ស៊ុណ្ណះនេះ មិនបានធ្វើដូចហាទីសខាងលើឡើយ ដែលតម្រូវឲ្យពន្យារពេលក្រាបស៊ូជូទ រហូតទាល់តែអ៊ីមុំាបានដាក់ថ្ងាស់របស់គាត់ដល់ដីជាមុនសិន ។
ស៊ុណ្ណះមួយនេះ ត្រូវបានគេបោះបង់ចោល មិនធ្វើតាមដោយសារតែភាពល្ងង់ខ្លៅ ឬធ្វេសប្រហែស លើកលែងតែអល់ឡោះជួយបំភ្លឺ តែមានតិចណាស់អ្នកដែលធ្វើស៊ុណ្ណះមួយនេះ ។
ألا وهي : أن لا يشرع المأموم في السجود حتى يضع الإمام جبهته على الأرض في الصلاة.
الحديث : البراء بن عازب قال « كانوا يصلون مع رسول الله صلى الله عليه وسلم ، فإذا ركع ركعوا ، و إذا قال :” سمع الله لمن حمده ” لم يزالوا قياما حتى يروه قد وضع وجهه ( و في لفظ :جبهته ) في الأرض ، ثم يتبعونه​ » رواه مسلم 474
قال الإمام الألباني في” السلسلة الصحيحة “ج 6/ص225: « أن جماهير المصلين يخلون بما تضمنه من التأخر بالسجود حتى يضع الإمام جبهته على الأرض ، لا أستثني منهم أحدا حتى من كان منهم حريصا على اتباع السنة ، للجهل بها أو الغفلة عنها ، إلا من شاء الله ، و قليل ما هم».
__________
សំរាប់មូស្លីមីនភាគច្រើន ទោះបីជាបុគ្គលនោះព្យាយាមគោរពតាមស៊ុណ្ណះយ៉ាងណាក្តី ក៏ពួកគេនៅតែធ្វេសប្រហែសក្នុងពេលសឡាតជាមួយអ៊ីមុំា តួយ៉ាងដូចជា ៖ ឱនស៊ូជូទមុនអ៊ីមុំា ឬស៊ូជូទស្មើនឹងអ៊ីមុំា ឬស៊ូជូទពេលអ៊ីមុំាកំពុងឱនចុះទៅក្រោម ជាដើម ដែលវាជាទង្វើផ្ទុយពីស៊ុណ្ណះ ។
តែអ្វីដែលត្រឹមត្រូវស្របតាមស៊ុណ្ណះនោះគឺ នៅពេលដែលអ៊ីមុំាក្រាបស៊ូជូទ មិនត្រូវប្រញាប់ប្រញាល់ក្នុងការស៊ូជូទនោះទេ គឺត្រូវរង់ចាំបន្តិច រហូតទាល់តែថ្ងាស់របស់អ៊ីមុំាដល់ដី ឬដល់កម្រាលជាមុនសិន ។
នេះជាស៊ុណ្ណះរ៉ស៊ូលុលឡោះ មូស្លីមដែលស្រលាញ់ស៊ុណ្ណះ ត្រូវពង្រស់ស៊ុណ្ណះនេះឡើងវិញ និងត្រូវប្រាប់អ្នកដទៃអំពីចំណុចនេះផងដែរ ។
នៅពេលដែលអ្នកសឡាតជាមួយអ៊ីមុំា គឺអ្នកមិនអាចឲ្យសាឡាមមុនអ៊ីមុំាបាននោះទេ ចុះហេតុអ្វីបានជាអ្នកប្រញាប់ប្រញាល់ក្រាបស៊ូជូទមុនគាត់ , រូកួកមុនគាត់ , ងើបមុនគាត់ , ក្នុងខណៈដែលអ្នកដឹងច្បាស់ហើយថា ទោះបីជាយ៉ាងណាក៏អ្នកមិនអាចឲ្យសាឡាមមុនអ៊ីមុំាបាននោះដែរ។ ដោយសារតែមូលហេតុនេះហើយ ទើបរ៉ស៊ូលុលឡោះបៀបប្រដូចអ្នកដែលសឡាតចាម៉ាអះជាមួយអ៊ីមុំា ហើយធ្វើអ្វីៗមុន​អ៊ីម៉ាំជាមនុស្សល្ងង់ដូចជាសត្វលា ។
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap