តើអ្នកណាជាអ្នកបង្កើតសរីរាង្គនៅក្នុងខ្លួនមនុស្សឲ្យមានតួនាទីរៀងៗខ្លួនដ៏ល្អឥតខ្ចោះបែបនេះ?

សារពាង្គកាយរបស់មនុស្សយើងម្នាក់ៗតែងតែមាន កោសិកា ជាលិកា សរីរាង្គ និងប្រព័ន្ធសរីរាង្គ ឬប្រដាប់សំខាន់ៗជាច្រើន ហើយពួកវាមានតួនាទីផ្សេងៗគ្នា ដែលក្នុងនោះមានដូចជា ៖
– ប្រព័ន្ធប្រសាទ ៖ ខួរក្បាល , ខួរឆ្អឹងខ្នង , សរសៃប្រសាទ ។
– ប្រព័ន្ធសាច់ដុំ ៖ សាច់ដុំ និងឆ្អឹង ។
– ប្រព័ន្ធរំលាយអាហារ ៖ មាត់ , បំពង់អាហារ , ពោះវៀន … ។
– ប្រដាប់បញ្ចេញចោល ៖ តំរងនោម , បំពង់បង្ហូរនោម … ។
– ប្រព័ន្ធដង្ហើម ៖ សួត និងបំពង់ខ្យល់ ។
– ប្រដាប់របត់ឈាមរួមមាន បេះដូង និងសរសៃឈាមដ៏ស្មុគស្មាញជាច្រើន…។ល។
ខាងក្រោមនេះ គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលបានចែងអំពីដំណាក់កាលសំខាន់ៗនៃការកកើតឡើងរបស់មនុស្ស និងទារកនៅក្នុងផ្ទៃម្តាយ កាលពីជាង១៤សតវត្សមកម្ល៉េះ មិនខុសពីអ្វីដែលវិទ្យាសាស្រ្តសុខាភិបាល ទើបបានរកឃើញនៅក្នុងអំឡុងសតវត្សទី១៩នេះឡើយ ៖
﴿هُوَ الَّذِي يُصَوِّرُكُمْ فِي الْأَرْحَامِ كَيْفَ يَشَاءُ﴾ [سورة آل عمران(6)]
មានន័យថា ៖ « អល់ឡោះគឺជាអ្នកដែលធ្វើឲ្យពួកអ្នកមានរូបរាងក្នុងផ្ទៃម្ដាយដូចដែលទ្រង់មានចេតនា » ។
{وَلَقَدْ خَلَقْنَا الْإِنْسَانَ مِنْ سُلَالَةٍ مِنْ طِينٍ ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَكِينٍ ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنْشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ} [سورة المؤ منون (12) (13) (14)]
មានន័យថា ៖ « ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ណាពីអាដាំ) ពីដីឥដ្ឋ(ផ្សំពីទឹកនិងដី)។ ក្រោយមក យើងបានបង្កើតគេពីទឹកកាមនៅក្នុងកន្លែងដែលមានសុវត្ថិភាព(នៅក្នុងស្បូន)។ បន្ទាប់មក យើងបានបង្កើតទឹកកាមនោះឲ្យទៅជាឈាមមួយដ៉ំ ហើយយើងបានបង្កើតដ៉ំឈាមនោះទៅជាសាច់មួយដ៉ំ រួចយើងបានបង្កើតដ៉ំសាច់នោះឲ្យមានជាឆ្អឹង ហើយយើងបានគ្របដណ្ដប់ឆ្អឹងនោះដោយសាច់ ក្រោយមកទៀតយើងបានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត(ដោយផ្ល៉ំជីវិតទៅក្នុងរូបនោះ)។ ហើយអល់ឡោះមហាឧត្ដុងឧត្ដម ដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត » ។
﴿يَا أَيُّهَا النَّاسُ إِنْ كُنْتُمْ فِي رَيْبٍ مِنَ الْبَعْثِ فَإِنَّا خَلَقْنَاكُمْ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ مِنْ مُضْغَةٍ مُخَلَّقَةٍ وَغَيْرِ مُخَلَّقَةٍ لِنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِي الْأَرْحَامِ مَا نَشَاءُ إِلَىٰ أَجَلٍ مُسَمًّى ثُمَّ نُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوا أَشُدَّكُمْ ۖ وَمِنْكُمْ مَنْ يُتَوَفَّىٰ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْلَا يَعْلَمَ مِنْ بَعْدِ عِلْمٍ شَيْئًا ۚ وَتَرَى الْأَرْضَ هَامِدَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ وَأَنْبَتَتْ مِنْ كُلِّ زَوْجٍ بَهِيجٍ﴾ [سورة الحج(5)]
មានន័យថា ៖ « ឱមនុស្សលោក! ប្រសិនបើពួកអ្នកមានការសង្ស័យចំពោះថ្ងៃដែលគេធ្វើឲ្យមនុស្សរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមានរូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះគឺដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការកកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែលយើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មកយើងបពោ្ចញពួកអ្នកមកជាទារក។ បន្ទាប់មកទៀតធ្វើឲ្យពួកអ្នកលូតលាស់ធំពេញវ័យ។ ហើយក្នុងចំណោមពួកអ្នកមានអ្នកត្រូវគេកំណត់ឲ្យស្លាប់ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នកក៏មានអ្នកដែលត្រូវគេទុកឲ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង (គ្មានអ្វីដុះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត)និងរីកឡើងវិញ ហើយវាក៏បានធ្វើឲ្យដុះចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង » ។
No photo description available.
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap