ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៥០គ្រួសារ ស្ថិតនៅភូមិកោះរកា ស្រុកមុខកំពូល​ ទទួលបានអំណោយមនុស្សធម៌​ពីក្រុមហ៊ុន UAG Trade Asia co .,ltd សហការជាមួយ Adamasa Sc(Cambodia)co.,ltd, FX Cafe និង Salam Care Foundation


កណ្តាល៖ ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៥០គ្រួសារ ស្ថិតនៅភូមិ កោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល​ ខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌​ជាគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន UAG Trade Asia co .,ltd សហការជាមួយ Adamasa Sc(Cambodia)co.,ltd, FX Cafe និង Salam Care Foundation។

កម្មវិធី​នេះធ្វេីឡេីង​ដោយមានការចូលរួមជាកិត្តិយស​ពីលោក កាទើ អះម៉ាត់សទើរ មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលោក Ousman Haji Aliyas CEO UAG Trade Asia co .,ltd លោក Mohd Suhaimi Mohd Shukri CEO adamasa Sc (Cambodia)co.,ltd លោក Rizal bin Khalid Director Adamasa Sc (Cambodia)co.,ltd រួមជាមួយបុគ្គលិកទាំងអស់ និងអាជ្ញាធមូលដ្ឋាន នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។

នាឪកាសនោះ លោក Rizal bin Khalid Director Adamasa Sc (Cambodia)co.,ltd បានមានប្រសាសន៍ថា៖ លោករួមជាមួយនិងបុគ្កលិកទាំងអស់ពិតជាមានសេចក្តីត្រេកអរ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាករបស់បងប្អូនក្នុងគ្រាដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីត១៩ នេះ ហើយលោកសង្ឃឹមថាអំណោយបន្តិចបន្តួចនេះអាចសម្រួលដល់ជីវភាពបងប្អូនបានមួយរយៈខ្លីផងដែរ។

ជាមួយគ្នានេះ លោក កាទើ អះម៉ាត់សទើរ មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើ និងសម្តែងពីអារម្មណ៍ រំភើបរីករាយនៅពេលដែលបានឃើញបងប្អូនដែលមកចូលរួមទាំងអស់អាចអនុវត្តបាននូវគោលការណ៍ណែនាំរបស់រដ្ឋាភិបាលឲ្យរក្សាអនាម័យ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ដើម្បីជៀសផុតពីជំងឺកូវីត១៩ក្នុងសហគមន៍​ទាំងអស់គ្នា។

លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅដល់ក្រុមហ៊ុន​ ដែលបានសហការគ្នាពាំនាំនូវអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋស្របពេលដែលពួកគាត់កំពុងមានតម្រូវការចាំបាច់​ ហើយសង្ឃឹមថាក្រុមហ៊ុននឹងបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀត៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap