ថ្ងៃ​អង្គារ, ខែ​ឧសភា 18

អាជ្ញាធរអារ៉ាប៊ីសាអូឌីតបញ្ចេញរូបថតថ្មីនៃថ្មខ្មៅហាជើរអាសវ៉ាតនៅកាក់ហ្ពះដ៏ពិសិដ្ឋដែលអ្នកមិនដែលបានឃើញពីមុន

ម៉ាក្កះ៖ អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានចេញផ្សាយកាលពីថ្ងៃច័ន្ទ នូវរូបភាពថ្មីដែលបង្ហាញនូវ ថ្មខ្មៅ​នៅ កាកហ្ពះ ក្នុងទីក្រុងម៉ាក្កះ ដែលជាទិដ្ឋភាពដ៏មិនធ្លាប់មានពីមុនមក។

គណៈប្រធានទូទៅសម្រាប់កិច្ចការនៃវិហារបរិសុទ្ធទាំងពីរ បានព័ណ៌នាលម្អិតអំពីថ្មខ្មៅដែលគេ​ស្គាល់ថា Hajar Aswad ក្នុងភាសាអារ៉ាប់ ដែលថតដោយបច្ចេកទេសថ្មីមួយដែលប្រើការថត​ជិត​បែបប៉ាណារ៉ូម៉ា។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ដុំថ្មនេះត្រូវបានគេថតសរុបជាពេល ៧ម៉ោងដើម្បីផលិតរូបភាព​តែមួយហើយចំណាយពេល ៥០ ម៉ោងដើម្បីផ្តិត ធ្វើយ៉ាងណាអោយរូបភាពមាន​គុណភាពបង្ហាញ​ខ្ពស់បំផុត។

ប្រជាជនម៉ូស្លីមជឿថាថ្មខ្មៅដ៏ល្បីល្បាញនេះចុះដោយផ្ទាល់ពីខានសួគ៌ហើយត្រូវបានប្រគល់ឱ្យព្យាការីអ៊ីព្រហ៊ីមតាមរយៈម៉ាឡើអ៊ីកាត់ (ទេវតា) ជីព្រអេល។

ថ្មនេះត្រូវបានដាក់ព័ទ្ធដោយស៊ុមធ្វើពីប្រាក់សុទ្ធហើយមានទីតាំងស្ថិតនៅកាច់ជ្រុងនៃកាកហ្ពះ មានកម្ពស់ប្រហែលមួយម៉ែត្រកន្លះពីដី។ ក្នុងអំឡុងពេលនៃការធ្វើធម្មយាត្រា Umrah ឬ Hajj ប្រជាជនម៉ូស្លីមត្រូវបានលើកទឹកចិត្តឱ្យប៉ះដុំថ្មនេះបន្ទាប់ពីធ្វើប្រទ័ក្សិណ (Tawaf) ឬធ្វើដំណើរកាត់ជុំវិញតំបន់កាកហ្ពះ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap