ថ្ងៃ​អង្គារ, ខែ​ឧសភា 18

សញ្ញានៃយប់ឡៃឡាតុលក៏ទើរ

علامات ليلة القدر
ស្ហៃខ អ៊ីបនូ អ៊ូសៃមីន បានបញ្ជាក់ថា ៖ សញ្ញានៃយប់ឡៃឡាតុលក៏ទើរ គឺប្រហាក់ប្រហែលគ្នាក្នុងយប់នោះដូចជា ៖
ទី១ ៖ ពន្លឺភ្លឺខុសពីយប់ធម្មតា តែសញ្ញាមួយនេះសំរាប់ពេលបច្ចុប្បន្នយើងមិនអាចមើលឃើញឡើយ លើកលែងតែបុគ្គលនោះរស់នៅកន្លែងដែលគ្មានភ្លើងពន្លឺ ។
ទី២ ៖ អារម្មណ៍របស់អ្នកមុមីនស្ងប់ស្ងាត់នឹងនរ ចិត្តទូលំទូលាយខុសពីយប់ផ្សេងៗ ។
ទី៣ ៖ មានអ៊ូឡាម៉ាកខ្លះថា ក្នុងយប់នោះ ខ្យល់បក់ធម្មតា គ្មានខ្យល់ព្យុះ ហើយអាកាសធាតុល្មមសមរម្យ មិនក្តៅមិនត្រជាក់ ។
ទី៤ ៖ អល់ឡោះអាចឲ្យអ្នកមុមីនយល់សប្តិឃើញ ដូចដែលបានកើតឡើងចំពោះសោះហ្ពាត់មួយចំនួន ។
ទី៥ ៖ បុគ្គលនោះមានអារម្មណ៍ថាការធ្វើល្អ និងការធ្វើអ៊ីហ្ពាឌាត់មានភាពស្រណុកស្រួលចង់តែធ្វើច្រើន និងមានភាពរស់រវើកខុសពីយប់ធម្មតាទូទៅ ។
ទី៦ ៖ នេះជាសញ្ញាបន្ទាប់គឺ នៅពេលព្រឹកមានថ្ងៃរះ តែគ្មានរស្មីចែងចាំង ដែលខុសពីថ្ងៃធម្មតាទូទៅ និងអាចមើលពន្លឺនៅថ្ងៃនោះបានដោយភ្នែក ។
[ الشرح الممتع (٦/٤٩٦) ]
អ៊ីមុំា អាត្តោបរី الطبري ថា ៖ សញ្ញាយប់ឡៃឡាតុលកទើរដែល «គ្មានប្រភព» និង «មិនត្រឹមត្រូវ» ដូចជា ៖
– ដើមឈើក្រាបស៊ូជូទរហូតដល់ដីហើយក៏ត្រឡប់មកដូចដើមវិញ ។
– ទឹកប្រៃក្លាយជាទឹកសាប ។
– ឆ្កែមិនព្រុស ។
– ភ្លឺគ្រប់ទីកន្លែងទោះបីជាក្នុងទីងងឹតក្តី ។
– មនុស្សទាំងអស់អាចឮការឲ្យសាឡាមពីអ្វីៗនៅជុំវិញខ្លួន ។
ទាំងនេះនេះជាសញ្ញាដែលគ្មានប្រភព ជាការកុហក ។
ស្ហៃខ អាល់ហ្ពានី ថា ៖ « សញ្ញាយប់ឡៃឡាតុលកទើរ គឺអាចដឹងតាមរយៈអារម្មណ៍របស់អ្នកមុមីន មិនមែនមនុស្សគ្រប់រូបឡើយ ហើយសញ្ញាបង្ហាញនៃយប់នោះ គឺពិបាកក្នុងការមើលដឹងតាមរយៈភ្នែក ដោយសារតែប្រទេសនីមួយៗមានអាកាសធាតុខុសៗគ្នា ខ្លះក្តៅខ្លាំងខ្លះត្រជាក់ ជាដើម » ។
អាល់អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស (ابن باز) ថា ៖ យប់ឡៃឡាតុលកទើរអាចមើលដឹងសំរាប់មនុស្សមួយចំនួនដែលអល់ឡោះអនុញ្ញាតឲ្យឃើញសញ្ញាយប់នោះ ពីព្រោះសោះហ្ពាត់រ៉ស៊ូលុលឡោះបានដឹងតាមរយៈសញ្ញាយប់ឡៃឡាតុលកទើរ ក៏ប៉ុន្តែ «ការដែលមើលមិនឃើញមិនមែនបានន័យថា មិនបានប៉ះឡានៃយប់នោះឡើយ តែរាល់អ្នកដែលជឿចំពោះអល់ឡោះនូវអ្វីដែលអល់ឡោះបានប្រាប់ និងធ្វើអ៊ីហ្ពាឌាត់ក្នុងយប់នោះដោយប្រាថ្នាចង់បានប៉ះឡា គឺសុទ្ធតែបានប៉ះឡាទាំងអស់ ទោះបីជាខ្លួនមិនដឹងថាយប់នោះក្តី» ។
ដូច្នេះ មូស្លីមត្រូវខិតខំធ្វើល្អក្នុងចន្លោះ១០យប់ចុងក្រោយនៃរ៉ម៉ាឌន ដូចមានក្នុងហាទីស អ៊ីមុំាអាល់ពូខរីលេខ១៧៦៨ ណាពីមូហាំម៉ាត់ ថា ៖ « បើនរណាហើយដែលបានសឡាត ឬធ្វើល្អ និងធ្វើអ៊ីហ្ពាឌាត់ផ្សេងៗក្នុងយប់ឡៃឡាតុលក៏ទើរ ដោយអ៊ីម៉ាន់ជឿនូវអ្វីដែលអល់ឡោះបានប្រាប់ ហើយប្រាថ្នាចង់បានប៉ះឡា នោះអល់ឡោះនឹងអភ័យទោសរាល់កំហុសឆ្គងកន្លងមករបស់បុគ្គលនោះទាំងអស់ » ។ ហេតុនេះ មូស្លីមអាចមើលឃើញនឹងភ្នែកដែរ ដូចជា ថ្ងៃរះពេលព្រឹកតែគ្មានរស្មីចែងចាំង ដូចមានក្នុងហាទីសសោះហ្ពាត់ម្នាក់ឈ្មោះ អ៊ូពៃ ពិន កាក់(أبي بن كعب) ថា បានឃើញថ្ងៃរះនៅថ្ងៃទី២៧ រ៉ម៉ាឌនដែលគ្មានរស្មីចែងចាំង ។
ដើម្បីចំណេះដឹងបន្ថែមទាក់ទងនឹងយប់ឡៃឡាតុលក៏ទើរ សូមចុចអានតាម Link ខាងក្រោម ៖
May be an image of sky and text
Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap