ថ្ងៃ​អង្គារ, ខែ​ឧសភា 18

បីប្រការដែលទៅដល់ម៉ាយិត

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ នៅពេលមនុស្សបានស្លាប់ទៅ ទង្វើ(ផលបុណ្យ)របស់គាត់បានដាច់អស់ លើកលែងតែបីប្រការ គឺ ៖

១-សោឌាកោះ ចារីយ៉ះ (ការបរិច្ចាគទានដែលទ្រព្យនោះមិនទាន់ខូចខាត) ។

២-ចំណេះវិជ្ជាដែលគេទទួលប្រយោជន៍ពីវា ។

៣-កូនសឡេះបួងសួងសុំពីអល់ឡោះឲ្យគាត់ ។

قال رسول الله ﷺ : ( إذا مات الإنسانُ انقطع عنه عملُه إلا من ثلاثةٍ : إلا من صدقةٍ جاريةٍ . أو علمٍ ينتفعُ به . أو ولدٍ صالحٍ يدعو له ). رواه مسلم من حديث أبي هريرة
__________

សំនួរ ៖ តើការសោឌាកោះ(صدقة)របស់អ្នករស់បានផលទៅដល់ម៉ា​យិតដែរឬទេ?

ចម្លើយ ៖ បាទ គឺបានផលទៅដល់ម៉ាយិត ដោយការឯកភាពគ្នារវាងអះលីហស៊ុណ្ណះ វ៉ាល់ចាម៉ាអះ យោងតាមហាទី​ស អាអ៊ីស្ហះ رضي الله عنها នៅក្នុងសហេះអាល់ពូខរី និងមូស្លីម រួមជាមួយហាទីស សាក់ទ៍ កូន អ៊ូហ្ពាហ្ទះ នៅក្នុងសហេះអាល់ពូខរី ដែលនៅក្នុងនោះគេបានសួររ៉ស៊ូលុលឡោះﷺអំពីការសោឌាកោះឲ្យអ្នកដែលបានស្លាប់ ហើយរ៉ស៊ូលុលឡោះﷺបានបញ្ជាក់ថា « អាចសោឌាកោះបាន ហើយផលបុណ្យវាទៅដល់អ្នកស្លាប់នោះ » ។

ដកស្រង់ដោយសង្ខេបចេញពី ៖ ហ្វាតាវ៉ារបស់គណៈកម្មការអចិន្រ្តៃយ៍ដើម្បីស្រាវជ្រាវចំណេះដឹង និងផ្តល់ហ្វាតាវ៉ា ភាគ៩ ទំព័រ២៧ លេខហ្វាតាវ៉ា ២៦៣៤ សំណួរទី២ ។
فتاوى اللجنة الدائمة للبحوث العلمية والإفتاء، 9/27، رقم الفتوى: 2634، السؤال الثاني

#រូបភាពនៃការសោឌាកោះ ៖
– ការយកលុយទៅចែកឲ្យអ្នកក្រ ដោយនៀតផ្ដល់ប៉ះឡាឲ្យម៉ាយិត ។
– ការធ្វើចាមូ ឬផ្តល់ម្ហូបឲ្យអ្នកក្រ ក្នុងន័យសោឌាកោះ ហើយនៀតផ្ដល់ប៉ះឡាឲ្យម៉ាយិត ។

រីឯ ការចែកលុយនៅលើផ្នូរ ឬសោឌាកោះនៅលើផ្នូរបន្ទាប់ពីកប់សពរួច ឬមុនពេលកប់សព វាជាពិទអះ ពីព្រោះណាពីនិងសោះហ្ពាត់ មិនធ្លាប់ធ្វើបែបនេះឡើយ ។

ដូចគ្នាដែរ ការធ្វើចាមូដោយហៅតែអ្នកមានមកហូប ឬធ្វើដូចជា គោគួរប៉ាន ឬធ្វើចាមូហាទះឲ្យម៉ាយិតមិនទាន់កប់ ឬបន្ទាប់ពីកប់រួប៣ថ្ងៃជាប់ៗគ្នា ឬធ្វើចាមូបន្ទាប់ពី៤០ថ្ងៃ ឬ១០០ថ្ងៃបន្ទាប់ពីការស្លាប់ ឬកំណត់ធ្វើចាមូមុនខែរ៉ម៉ាឌន ឬផ្សេងៗ គឺជាពិទអះ គ្មានឡើយក្នុងស៊ុណ្ណះ ហើយសោះហ្ពាត់ទាំងអស់ក៏គ្មាននរណាម្នាក់ធ្វើវាដែរ ។

តែការងារដែលល្អស្របតាមស៊ុណ្ណះ ហើយអ៊ូឡាម៉ាកបានឯកភាព និងគ្មានការជំទាស់ឡើយ ជាពិសេសគឺល្អជាងការនឿយហត់ខាងលើ និងល្អជាងការទៅទិញគោយកមកសំឡេះថែមទៀតគឺ ៖
– យកលុយដែលត្រៀមទិញគោនោះ ទៅចែកឲ្យអ្នកក្រ ដោយនៀតហាទះប៉ះឡាឲ្យម៉ាយិត ។
– ទូអាសុំអល់ឡោះឲ្យអភ័យទោសដល់ម៉ាយិត ។
__________

#ចំពោះការទូអាឲ្យម៉ាយិតផងដែរ តាមស៊ុណ្ណះបន្ទាប់ពីបញ្ចុះសពរួច គប្បីសុំទូអាឲ្យម៉ាយិតនោះ ពីព្រោះ រ៉ស៊ូលុលឡោះﷺបន្ទាប់ពីបញ្ចុះសពរួច លោកឈរនៅទីបញ្ចុះសពនោះ រួចមានប្រសាសន៍ថា ៖
(استغفروا لأخيكم، واسألوا اللهَ له التثبيتَ فإنه الآنَ يُسألُ). رواه أبو داود, وصححه الحاكم.
មានន័យថា ៖ « ចូរពួកអ្នកសុំអភ័យទោសពីអល់ឡោះឲ្យបងប្អូនរបស់អ្នក និងសុំពីអល់ឡោះឲ្យគាត់មានភាពនឹងនរ ព្រោះពេលនេះគាត់នឹងត្រូវគេសួរ » ។

នេះបញ្ជាក់ថា ៖ ការទូអារបស់អ្នកដែលនៅរស់ឲ្យម៉ាយិត គឺអនុញ្ញាត ហើយវានឹងទៅជួយម៉ាយិត ជាពិសេសគឺ ការទូអារបស់អ្នកដែលជាកូន គឺធ្វើឲ្យអល់ឡោះអភ័យទោសដល់ឪពុកម្តាយរបស់អ្នក និងផ្តល់ប៉ះឡាជូនគាត់ទាំងពីរ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យអល់ឡោះផ្អាកធ្វើទណ្ឌកម្មពួកគាត់ក្នុងផ្នូរផងដែរ (សម្តី ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន) ។

អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស បាននិយាយថា ៖ « ការទូអាសុំអល់ឡោះឲ្យអភ័យទោសដល់ឪពុកម្តាយបន្ទាប់ពីគាត់ទាំងពីរបានស្លាប់ ឬបរិច្ចាគលុយសោឌាកោះដើម្បីបញ្ជូនប៉ះឡាទៅឲ្យគាត់ទាំងពីរ វាសុទ្ធតែជាទង្វើរបស់កូនល្អ និងកតញ្ញូចំពោះឪពុកម្តាយ » ។
يقول الشيخ ابن باز رحمه الله : الدعاء للوالدين، والاستغفار لهما، والصدقة عنهما، من جملة البر بعد الموت . [ مجموع الفتاوى ٩ / ٣٦٨ ]

កូនដែលល្អ និងកតញ្ញូចំពោះឪពុកម្តាយ គឺជាកូនដែលបានទទួលនូវការអប់រំណែនាំល្អ និងដើរលើផ្លូវត្រឹមត្រូវ ហើយស្គាល់អ្វីដែលវ៉ាជិបក្នុងការធ្វើអ៊ីហ្ពាឌាត់ចំពោះអល់ឡោះ និងស្គាល់អ្វីដែលវ៉ាជិបក្នុងការធ្វើល្អចំពោះឪពុកម្តាយ និងធ្វើល្អចំពោះបងប្អូន អ្នកជិត និងផ្សេងៗ ហើយពួកគេតែងតែសុំទូអាពីអល់ឡោះឲ្យអភ័យទោសចំពោះឪពុកម្តាយ មិនថាគាត់ទាំងពីរនៅមានជីវិត ឬបានស្លាប់ទៅហើយក្តី។ ទាំងអស់នេះសុទ្ធតែជាទង្វើនៃកូនល្អ កូនកតញ្ញូ ដែលមានប្រយោជន៍ចំពោះឪពុកម្តាយ និងអាចផ្តល់ប៉ះឡាទៅឲ្យពួកគាត់ទាំងពីរបាន ។

ដោយសារតែហេតុនេះ អល់ឡោះក៏បានលើកតម្កើងឪពុកម្តាយរបស់ពួកគេដែលជាមូស្លីម តាមរយៈការទូអារបស់កូនៗ ឬការបរិច្ចាគលុយសោឌាកោះដោយបញ្ជូនប៉ះឡាទៅឲ្យឪពុកម្តាយ ។

ដូចមានក្នុងហាទីស អាពូ ហ៊ូរ៉យរ៉ោះ រាយការណ៍ដោយ អ៊ីបនូ ម៉ាចះ ហាទីសល្អដោយអាល់ហ្ពានី លេខ (៣/២១៤) ណាពីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ « មានបុរសម្នាក់ត្រូវបានអល់ឡោះលើកតម្កើងគាត់ក្នុងឋានសួគ៌ក្នុងខណៈដែលគាត់មិនបានធ្វើនូវទង្វើល្អទាំងអស់នោះ។ បុរសនោះក៏សួរថា: តើអាចទៅរួចទេដែលខ្ញុំទទួលបាននូវកន្លែងដ៏ខ្ពង់ខ្ពស់នេះ? ហើយក៏មានគេប្រាប់បុរសនោះថា: ទាំងអស់នេះ គឺបានមកដោយសារតែកូនរបស់អ្នកបានសុំទូអាពីអល់ឡោះឲ្យអភ័យទោសដល់អ្នក » ។
قال رسول الله ﷺ : « إنَّ الرجل لتُرفع درجته في الجنة فيقول: أنَّى هذا؟ فيُقال : باستغفار ولدك لك » . رواه ابن ماجة( ٣٦٦٠ ) وصححه الألباني في السلسلة الصحيحة ( ١٥٩٨ )

May be an image of outdoors

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap