ថ្ងៃ​អង្គារ, ខែ​ឧសភា 18

ប្រទេសចំនួន៦ មានប្រជាជនប្រមាណ២៩លាននាក់នៅតំបន់សាហែល កំពុងប្រឈមមុខនឹងភាព​អត់ឃ្លាន

សាហែល៖ អង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាល បានព្រមានថា ប្រជាជនចំនួន ២៩ លាននាក់នៅក្នុងប្រទេសចំនួន៦ នៃតំបន់សាហែល(Sahel) ដែលរងគ្រោះដោយភាពចលាចល កំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ដើម្បីប្រឈមមុខនឹងអសន្តិសុខដែលមិនចេះរីងស្ងួត និង​ភាពអត់ឃ្លានកើនឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារដោយប្រទេសហត្ថលេខី បាន​និយាយថា ប្រជាជនប្រមាណ ៥លាននាក់ផ្សេងទៀតកំពុងត្រូវការជំនួយនៅក្នុងប្រទេសប៊ូគីណា​ហ្វាសូ, ភាគខាងជើងប្រទេសកាម៉ារ៉ូន, ឆាដ, ម៉ាលី, នីហ្សេរីយ៉ា និងភាគឦសាននៃប្រទេស បើ​ប្រៀប​ធៀបទៅនឹងឆ្នាំមុន។

ហើយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផ្នែកធំៗនៅភាគខាងលិចសាហែល ដែលជាតំបន់ពាក់កណ្តាលស្ងួត​នៅជាប់ផ្ទាល់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា ត្រូវបានញាំញីដោយអំពើហឹង្សាដែលពាក់ព័ន្ធនឹង​ក្រុមប្រដាប់អាវុធជាច្រើន រួមនឹងយុទ្ធនាការយោធារបស់កងទ័ពជាតិនិងដៃគូអន្តរជាតិ ក៏ដូចជា​កង​ជីវពលក្នុងតំបន់ជាដើម។

លោក Xavier Creach អ្នកសម្របសម្រួលនៃទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន​របស់អង្គការ​សហ​ប្រជាជាតិ (UNHCR) និងជានាយករងនៃអាហ្វ្រិកខាងលិចនិងកណ្តាល បានលើកឡើងថា ជម្លោះ​នៅសាហែលកំពុងតែរីករាលដាលកាន់តែធំហើយស្មុគស្មាញ និងមានការចូលរួមពីសំណាក់​ក្រុម​ប្រដាប់អាវុធជាច្រើនក្រុមទៀតផង ។

ពួកគេតែងតែបានប្រឈមនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការជំរិតទារប្រាក់ ឬការបំភិត​បំភ័យ ហើយត្រូវបានបង្ខំឱ្យភៀសខ្លួនជាច្រើនដង។

តំបន់នេះបានធ្លាក់ចូលទៅក្នុងជម្លោះក្នុងឆ្នាំ ២០១២ នៅពេលដែលក្រុមប្រដាប់អាវុធបានបំបែកការ​បះបោរដោយក្រុមបំបែកខ្លួនជនជាតិភាគតិច Tuareg នៅភាគខាងជើងប្រទេសម៉ាលី។ ប្រទេស​បារាំងបានដឹកនាំអន្តរាគមន៍ ដើម្បីវាយយកក្រុមប្រដាប់អាវុធដែលបានខ្ចាត់ខ្ចាយនិងប្រមូលផ្តុំ​គ្នា​ឡើងវិញមុនពេលធ្វើយុទ្ធនាការរបស់ពួកគេនៅកណ្តាលប្រទេសម៉ាលីក្នុងឆ្នាំ ២០១៥ ហើយបន្ទាប់មកចូលទៅក្នុងប្រទេសនីហ្សេរីយ៉ានិងប៊ូគីណាហ្វាសូ។

តំបន់ឆាដនិងតំបន់សាហែលដែលស្ថិតនៅភាគខាងជើងប្រទេសកាមេរូននិងនីហ្សេរីយ៉ា ក៏មាន​ជម្លោះ​ជាមួយក្រុមប្រដាប់អាវុធផងដែរ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ដែលត្រូវបានចុះហត្ថលេខា​ដោយ​ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ​នៃផែនការ បាននិយាយថា ប្រជាជនប្រមាណ ៥,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅហើយពួកគេកំពុងត្រូវការការការពារ។

អំពើហឹង្សានេះក៏បណ្តាលឱ្យមានការបិទសាលារៀនរាប់ពាន់កន្លែងនៅទូទាំងតំបន់ ខណៈដែល​កុមារ ១,៦លាននាក់ នឹងទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

លោក Chris Nikoi នាយកប្រចាំតំបន់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហ​ប្រជា​ជាតិ បានលើកឡើងថា យើងបានឃើញការកើនឡើងនៃភាពអត់ឃ្លានស្ទើរតែមួយភាគបី​នៅទ្វីប​អាហ្វ្រិកខាងលិច ដល់កំរិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សមកនេះ។

លោកបានបន្ថែមថា ការឡើងថ្លៃម្ហូបអាហារដែលជាប់ទាក់ទងនឹងអំពើហឹង្សា កំពុងជំរុញឱ្យមាន​ភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភ។ ប្រទេសហត្ថលេខី បានអំពាវនាវរកថវិកា​ដើម្បីដោះស្រាយ​ស្ថានភាពមនុស្សធម៌ដែលកំពុងធ្លាក់ចុះនៅតំបន់ទាំងនេះ។

លោកស្រី Julie Belanger នាយកប្រចាំតំបន់នៃការិយាល័យសម្របសម្រួលកិច្ចការមនុស្ស​ធម៌​របស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ប្រសិនបើគ្មានធនធានគ្រប់គ្រាន់ទេ វិបត្តិនឹង​កាន់តែរីករាលដាល ធ្វើឱ្យ​សហ​គមន៍​មិនមានភាពធន់ និងធ្វើឱ្យកុមារ ស្ត្រី និងបុរសរាប់លាននាក់​ត្រូវប្រឈមនឹងហានិភ័យ​ខ្ពស់៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap