ថ្ងៃ​អង្គារ, ខែ​ឧសភា 18

ក្រុមហ៊ុនណាសា ខសមេធិក ផ្តល់អំណោយកញ្ចប់អាហារចំនួន ៣៨០កញ្ចប់ ជូនដល់ក្រុម​គ្រូ​ពេទ្យ​ស្មគ្រ័ចិត្តសម្ដេចតេជោ ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ណាសា ខសមេធិក ដឹកនាំដោយលោកស្រី លី វីសា អគ្គនាយិកាក្រុមហ៊ុន បាននាំយកកញ្ចប់អាហារចំនួន៣៨០កញ្ចប់ គិតជាទឹកប្រាក់ប្រមាណជា ២៦០០ដុល្លារ ឧបត្ថម្ភជូនក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្ដេចតេជោប្រឆាំងនឹងជំងឺ COVID-19 ចំនួន ៣៨០នាក់។ ការផ្តល់ជូនកញ្ចប់អាហារនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន​កិត្តិយសពីលោកជំទាវ​ ម៉ាន​ ណាវី តំណាង​រាស្រ្តមណ្ឌលភ្នំពេញផងដែរ។

នាក្នុងឱកាសនោះ លោកស្រី លី វីសា អគ្គនាយិការក្រុមហ៊ុន បានសំដែងអារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែលមានឱកាសបានចែករំលែកនូវកញ្ចប់អាហារបន្តិចបន្តួចដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​នៅក្នុងស្ថានភាពដ៏លំបាកនេះ។ លោកស្រីបន្តថា  គ្រប់ពេលប្រទេសជាតិជួបបញ្ហា ក្រុមហ៊ុនណា​សា​មិនដែល​មើល​រំលងនោះឡើយ ទោះបីតិចក្តី ច្រើនក្តី ក្រុមហ៊ុនតែងតែចូលរួមកាត់បន្ថយ​ការ​លំបាក របស់​ប្រជាជនតាមដែលអាចធ្វើទៅបាន។ លោកស្រី បន្ថែមថា ដោយសារមានការគាំទ្រពី​អតិថ​ជន​លើ​ផលិតផល ប្រ៊េន Na Sar ទាំងអស់ ទើបក្រុមហ៊ុនតែងមានលទ្ធភាពជួយការងារ​សង្គម​ឥត​ឈប់​ឈរ។ លោកស្រីក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្ដេច​តេជោ​ទាំងអស់ ចំពោះ​ការលះបង់អស់ពីកំលាំងកាយចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាច​សាហាវ​នេះ​។

ជាមួយគ្នានេះ លោកជំទាវ ម៉ាន ណាវី តំណាងរាស្រ្តមណ្ឌលភ្នំពេញ បានមានប្រសាសន៍កោតសរ​សើរពីការលះបង់ដ៏ខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យ ដែលបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ ហើយ​លោកជំទាវ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់​អោយទទួលបាន​សុខភាពល្អ ដើម្បីបន្តការងារ​នេះជួយសង្គ្រោះដល់ប្រជាជន ក៏ដូចជាប្រជាតិយើងអោយ​រួចផុតពី​ជំងឺដ៏កាចសាហាវនេះ។

បន្ថែមពីនេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ប្រជាជនទូទាំងប្រទេស ត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារ និងសេចក្តីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល​ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ និងដើម្បី​អោយ​ប្រទេសជាតិឆាប់បានវិលទៅរកសភាពធម្មតាវិញ។

ទន្ទឹមនឹងនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនណាសា ដែលបានផ្តល់​នូវ​កញ្ចប់​អាហារ​ចំនួន ៣៨០កញ្ចប់ ទៅដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្ដេចតេជោប្រឆាំងនឹងជំងឺកូវីដ​១៩ ដែល​កំពុងឈរជើងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលនេះជាការចូលរួមចំណែក​ក្នុងការ​ជួយ​ដល់​រាជ​រដ្ឋា​ភិ​បាលផងដែរ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap