ថ្ងៃ​អង្គារ, ខែ​ឧសភា 18

ប្រជាជនឥណ្ឌាចម្រុះសាសនា ក្នុងនោះមានឥស្លាមផងដែរ បាននាំគ្នាធ្វើការបរិច្ចាគឈាមដើម្បី​ជួយសង្គ្រោះជីវិតអ្នកដទៃ

ឥណ្ឌា៖ ស្របពេលដែលនៅប្រទេសឥណ្ឌាកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ​១៩មានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ មានប្រជាជនឥណ្ឌាចម្រុះសាសនា ក្នុងនោះ​មានប្រជាជនមូស្លីមផងដែរ បាននាំគ្នាធ្វើការបរិច្ចាគឈាម​ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋគ្រប់​រូប។

កម្មវិធីបរិច្ចាគឈាម រៀបចំធ្វើឡើងនៅសន្និបាត St Mary’s កណ្តាលទីក្រុងវ៉ារ៉ានេស៊ី កាលពីថ្ងៃ​ទី​២២ ខែមេសា ម្សិលមិញនេះ។ នេះបើយោងតាមការផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុម​ប្រឹក្សាមូស្លីមឥណ្ឌាអាមេរិកាំង។

លោក Bishop Eugene អ្នករៀបចំនិងគ្រប់គ្រងកម្មវិធី បានកត់សំគាល់ថា ការសង្គ្រោះជីវិតអ្នក​ដ​ទៃគឺជាទំនួលខុសត្រូវដ៏ពិសិដ្ឋ និងសំខាន់បំផុតរបស់ពលរដ្ឋគ្រប់រូប។

នៅវ៉ារ៉ានេស៊ី មានទំនាក់​ទំនងរឹងមាំជាមួយប្រជាជននៃសាសនាទាំងអស់ ជា​ពិសេសនៅពេល​មានវិបត្តិនិងតម្រូវការចាំបាច់ ពួកគេជួបគ្នាដើម្បីជួយដល់អ្នកក្រ និងអ្នកដែលមានតម្រូវការចាំ​បាច់។ ហើយយោងទៅតាមស្ថានភាពបច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងស្ថិតក្នុងភាពអាសន្ន ដូច្នេះ​ទើបពួកគេប្រមូលគ្នាបន្ទាន់ដើម្បីធ្វើការបរិច្ចាគឈាម​នេះ។

គួរជម្រាបថា ការប្រមូលអ្នកបរិច្ចាគឈាមនឹងធ្វើជាច្រើនកន្លែងទៀត ដូចជានៅមន្ទីរពេទ្យ St Mary’s, សាល Vishwa Jyoti Gurukul និងនៅសាលា Christ Nagar ជាដើម៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap