ថ្ងៃ​អង្គារ, ខែ​ឧសភា 18

គួរឲ្យអាណិតណាស់ ! ស្ត្រីខ្មែរឥស្លាមម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារមានជំងឺប្រចាំកាយ

ភ្នំពេញ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដេកស្លាប់នៅក្នុងបន្ទប់ជួលត្រូវបានសាច់ញាតិរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ២០២១ នៅចំណុចបន្ទប់ជួលលេខ២០៣ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះឈ្មោះ ម៉ាន ស្រីពៅ ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ។

តាមសម្តីកូនរបស់ជនរងគ្រោះបានឱ្យដឹងថា ម្តាយរបស់គាត់មានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ ជាច្រើនឆ្នាំមកហើយ ដោយលេបថ្នាំជាប្រចាំរាល់ថ្ងៃ។

លុះមកដល់វេលាកើតហេតុ ខណៈគាត់កំពុងសម្រាន្តក៏ស្លាប់តែម្តង ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ហើយសមត្ថកិច្ចក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap