ថ្ងៃ​អង្គារ, ខែ​ឧសភា 18

ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី គ្រោងពិភាក្សាអំពីការបើកព្រំដែនឡើងវិញជាបណ្តើរៗ នៅក្នុងជំនួប​ដើមខែ​ក្រោយ

ជូហូរ៖ ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី គ្រោងនឹងលើកអំពីបញ្ហាបើកព្រំដែនយកមកពិភាក្សា នៅ​ក្នុង​ជំនួបនៅដើមខែក្រោយរវាងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin និង​នាយក​រដ្ឋ​មន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ នេះបើតាមប្រធានរដ្ឋជូហូរ លោក Hasni Mohammad បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

លោក Hasni បាននិយាយថា ការបើកព្រំដែនឡើងវិញគឺជារបៀបវារៈដែលកំពុងបន្តរបស់​រដ្ឋាភិ​បាលរដ្ឋ ហើយវានឹងធានាថាអ្នកដែលឆ្លងដែនគឺត្រូវតែបានទទួលវ៉ាក់សាំងកូវីដ១៩រួច។

គួរជម្រាបថា កាលពីថ្ងៃទី១២ ខែមេសា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein បាននិយាយថា ការបើកឡើងវិញនូវព្រំដែនត្រូវបានគេរំពឹងថានឹងមាននៅ​ក្នុងរបៀបវារៈ​នៃកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅដើមខែក្រោយ។

នៅក្នុងជំនួប ពួកគេបាននិយាយថាពួកគេប្តេជ្ញាដើម្បីស្តារការធ្វើដំណើរឆ្លងកាត់ព្រំដែនជាបណ្តើរៗ សម្រាប់ក្រុមអ្នកធ្វើដំណើរផ្សេងទៀត បន្ថែមលើផ្លូវដែកបៃតង (RGL) និងការរៀបចំការធ្វើដំណើរ​តាមពេលវេលា (PCA)៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap