ថ្ងៃ​អង្គារ, ខែ​ឧសភា 18

បងប្អូនខ្មែរឥស្លាមដែលមានជីវភាពខ្វះខាតចំនួន៨០០គ្រួសារក្នុង៧ស្រុកនៃខេត្តកំពង់ចាម ទទួល​បានអំណោយមនុស្សធម៌ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង​អភិ​បាលខេត្តកំពង់ចាម

កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់នូវអំណោយ​មនុស្សធម៌ជូនដល់បងប្អូនខ្មែរឥស្លាមដែល​មានជីវ​ភាពខ្វះខាត ចំនួន៨០០គ្រួសារ ក្នុង៧ស្រុក នៃ​ខេត្តកំពង់ចាម។

អំណោយមនុស្សធម៌ទាំងនេះ ត្រូវបានផ្តល់ជូននៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ តាមរយៈ​លោក ស្លេះ ពុនយ៉ាមីន អនុប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម តំណាងឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្ត ដោយមានការចូលរួមពីលោក ស្រី សុភ័ក្រ្ត ប្រ​ធានមន្ទីរ​ធម្មការ​និងសាសនាខេត្ត, ឯក​ឧត្តម តាន់ តាឡាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក ម៉ៅ ទីប គណៈអ៊ីមុំាខេត្ត, លោក ស្លេះ អ៊ីសា នាយកគ្រូខ្មែរអ៊ីស្លាមខេត្ត, លោក ឡិប រ៉ាវី សមាជិក​ក្រុម​ប្រឹក្សាក្រុង, លោក វរសេនីយ៍ទោ សា ស៊ីថា, និងក្រុមការងារសាលាស្រុក ព្រម​ទាំងអាជ្ញាធរ ភូមិ ឃុំ ផងដែរ។

បងប្អូនខ្មែរឥស្លាមដែលមានជីវភាពខ្វះខាតចំនួន ៨០០គ្រួសារ ក្នុងស្រុកចំនួន៧ នៃខេត្តកំពង់ចាម រួមមាន៖

-ស្រុកស្ទឹងត្រង់ ចំនួន ១០០គ្រួសារ

-ស្រុកចំការលើ ចំនួន ១០០គ្រួសារ

-ស្រុកព្រៃឈរ ចំនួន ១០០គ្រួសារ

-ស្រុកកំពង់សៀម ចំនួន ១០០គ្រួសារ

-ស្រុកកងមាស ចំនួន ២០០គ្រួសារ

-ស្រុកកោះសូទិន ចំនួន ១០០គ្រួសារ

-ស្រុកស្រីសន្ធរ ចំនួន ១០០គ្រួសារ

អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ៤០គីឡូក្រាម, ស្ករស ៤គីឡូក្រាម, ទឹកដោះគោ ៤កំប៉ុង, ទឹកសេរូ ២ដប និងតែ ២កញ្ចប់ សរុបជាទឹកប្រាក់ចំនួន ១១៨,៤០០,០០០ រៀល​៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap