ថ្ងៃ​អង្គារ, ខែ​ឧសភា 18

យ៉ាងហោចណាស់មនុស្សជាង ១៥០នាក់បានស្លាប់ ជាង៨ពាន់នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ និងជិត២ពាន់អគាររួមទាំងមន្ទីរពេទ្យដែលរងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូននៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្សរាប់សិបនាក់ដែលនៅតែបាត់ខ្លួននៅកោះដាច់ស្រយាលភាគអាគ្នេយ៍នៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារ ខណៈដែលគេរំពឹងថានឹងមានមនុស្សស្លាប់បន្ថែមទៀតបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិកដែលបានសម្លាប់មនុស្សរាប់សិបនាក់។

ឧទ្ធម្ភាគចក្រត្រូវបានគេដាក់ពង្រាយដើម្បីជួយដល់ការរុករកអ្នកដែលនៅរស់ក្នុងចំណោមមនុស្ស ៧២ នាក់ដែលបានរាយការណ៍ថាបានបាត់ខ្លួននៅកោះ Nusa Tenggara ខាងកើត ដែលព្យុះស៊ីក្លូនត្រូពិកបាននាំមកនូវខ្យល់បក់បោកនិងភ្លៀងខ្លាំងបង្កទៅជាទឹកជំនន់និងការបាក់ដី។ នេះបើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

យ៉ាងហោចណាស់មានមនុស្សជាង១៥០នាក់បានស្លាប់ ចំនួន ៨,៤២៤ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ និងជិត ២,០០០ អគាររួមទាំងមន្ទីរពេទ្យដែលរងផលប៉ះពាល់ និងផ្ទះជាង ១០០ ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះស៊ីក្លូនដែលបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌានៅព្រឹកថ្ងៃអង្គារនេះឆ្ពោះទៅភាគខាងជើងអូស្ត្រាលី។

ប្រធានទីភ្នាក់ងារអាកាសធាតុលោក Dwikorita Karnawati បាននិយាយថា ព្យុះស៊ីក្លូនត្រូពិកបានកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយមូលហេតុនេះដោយសារតែការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារដើម្បីបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងជម្លៀសនិងជួយសង្គ្រោះនិងការស្តារតំបន់ឡើងវិញ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap