ថ្ងៃ​អង្គារ, ខែ​តុលា 27

តើនៅពេលណាដែលយើងអាចសឡាតជមក់និងសឡាតកសើរបាន?

សឡាតជមក់ ៖ គឺជាការផ្ដ៉ំរវាងសឡាតពីរក្នុងពេលតែមួយ ។
ជមក់​ ចែកចេញជាពីរ ៖
– ជមក់ តឹកទីម ៖ គឺជា (ការផ្ដ៉ំសឡាតស៊ូហូរនិងអាសើរ ក្នុងពេលស៊ូហូរ) ឬ (ការផ្ដ៉ំសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហា ក្នុងពេលម៉ាហ្គ្រិប) ។
– ជមក់ តាក់ខៀរ ៖ គឺជា (ការផ្ដ៉ំសឡាតស៊ូហូរនិងអាសើរ ក្នុងពេលអាសើរ) ឬ (ការផ្ដ៉ំសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហា ក្នុងពេលអ៊ីស្ហា) ។

#មូលហេតុដែលអាចសឡាតជមក់បាន គឺពេលជួបការលំបាក ឬករណីចាំបាច់ណាមួយ តែមិនមែនធ្វើជារៀងរាល់ថ្ងៃ រាល់ពេលនោះទេ គឺយូរៗម្ដង។ ដូច្នេះ បើកាលណាជួបប្រទះនឹងការលំបាក ទោះជាស្ថិតក្នុងភូមិក្ដី ឬធ្វើដំណើរក្ដី គឺអនុញ្ញាតឲ្យជមក់ ដូចជា ៖
– មានសង្គ្រាម ។
– មានជម្ងឺដែលពិបាកក្នុងការសឡាត ។
– មានការភ័យខ្លាចលើខ្លួនប្រាណ ឬកេរ្តិ៍ខ្មាស់ ឬទ្រព្យសម្បត្តិ ។ល។
– មានភ្លៀង ធ្លាក់ព្រិល ឬខ្យល់ព្យុះ ដែលអ៊ីម៉ាំម៉ាស្ជិតអាចប្រកាសឲ្យសឡាតជមក់ ព្រោះពិបាកក្នុងការវិលត្រលប់មកកាន់ម៉ាស្ជិតវិញ ។

ស៊ុណ្ណះត្រូវសឡាតផ្គួបចូលគ្នានៅម៉ាស្ជិទជាចាម៉ាអះពេលមានភ្លៀងធ្លាក់ រវាងស៊ូហួរ៤រ៉ក្អាត់ជាមួយអាសើរ៤រ៉ក្អាត់ និងរវាងម៉ាហ្គរិប៣រ៉ក្អាត់ និងអ៊ីស្ហា៤រ៉ក្អាត់ ។

ឌាលីល/ភស្តុតាង គឺ ៖
– ស៊ូរ៉ហ អះហ្សាព អាយិត(២១) ៖
قولُه تعالى: ﴿لَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٞ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَ وَذَكَرَ ٱللَّهَ كَثِيرٗا ٢١﴾ [الأحزاب]
– ស៊ូរ៉ហ អាល់ហជ្ជ អាយិត(៧៨) ៖
قولُه تعالى: ﴿وَمَا جَعَلَ عَلَيۡكُمۡ فِي ٱلدِّينِ مِنۡ حَرَجٖ﴾ [الحج: ٧٨]

– ស៊ូរ៉ោះ អាល់ម៉ាអ៊ីឌះ អាយិត(៦) ៖
وقولُه تعالى: ﴿مَا يُرِيدُ ٱللَّهُ لِيَجۡعَلَ عَلَيۡكُم مِّنۡ حَرَجٖ﴾ [المائدة: ٦]

– ស៊ូរ៉ហ អាល់ហ្ពាករ៉ោះ អាយិត(១៨៥) ៖
وقولُه تعالى: ﴿يُرِيدُ ٱللَّهُ بِكُمُ ٱلۡيُسۡرَ وَلَا يُرِيدُ بِكُمُ ٱلۡعُسۡرَ﴾ [البقرة: ١٨٥]

និងហាទីស រាយការណ៍ដោយអាល់ពូខរី ៖
ومِنَ السنَّة: قولُه صلَّى الله عليه وسلَّم: «أَحَبُّ الدِّينِ إِلَى اللهِ الْحَنِيفِيَّةُ السَّمْحَةُ» [رواه البخاريُّ معلَّقًا (١/ ٩٣)]، وقوله صلَّى الله عليه وسلَّم: «إِنَّ اللهَ عَزَّ وَجَلَّ يُحِبُّ أَنْ تُؤْتَى رُخَصُهُ كَمَا يُحِبُّ أَنْ تُؤْتَى عَزَائِمُهُ» [أخرجه البيهقيُّ في «السنن الكبرى » (٥٤١٥). وصحَّحه الألبانيُّ في «إرواء الغليل» (٣/ ٩)].

និងហាទីស អ៊ីបនូ អាប់ហ្ពាហ្ស រាយការណ៍ដោយមូស្លីមលេខ៧០៥ ៖
في حديثِ ابنِ عبَّاسٍ رضي الله عنهما: «جَمَعَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بَيْنَ الظُّهْرِ وَالْعَصْرِ، وَالْمَغْرِبِ وَالْعِشَاءِ بِالْمَدِينَةِ، فِي غَيْرِ خَوْفٍ، وَلَا مَطَرٍ» [أخرجه مسلمٌ (٧٠٥)]

និងហាទីស អ៊ីបនូ អ៊ូមើរ រាយកាណ៍ដោយអ៊ីមុំា ម៉ាលីក១៩៩/២ ៖
وعن نافعٍ «أَنَّ عَبْدَ اللهِ بْنَ عُمَرَ كَانَ ـ إِذَا جَمَعَ الْأُمَرَاءُ بَيْنَ الْمَغْرِبِ وَالْعِشَاءِ فِي الْمَطَرِ ـ جَمَعَ مَعَهُمْ» [أخرجه مالكٌ في «الموطَّإ» (٢/ ١٩٩)]

និងទង្វើរបស់អាស្សាឡាហ្វដែលជាកំពូលអាត្តាពីអ៊ីន ដូចជា អ៊ូមើរ ពិន អាប់ឌុលអាហ្ស៊ីហ្ស , សាអ៊ីទ ពិន អាល់មូសៃយ្យទ , អ៊ួរវ៉ះ ពិន អាល់ហ្ស៊ូពៃរ , និងកំពូលៗនៃអ៊ូឡាម៉ាកស៊ុណ្ណះនៅជំនាន់អាត្តាពីអ៊ីន ។
عن نافعٍ «أَنَّ عَبْدَ اللهِ بْنَ عُمَرَ كَانَ ـ إِذَا جَمَعَ الْأُمَرَاءُ بَيْنَ الْمَغْرِبِ وَالْعِشَاءِ فِي الْمَطَرِ ـ جَمَعَ مَعَهُمْ» [أخرجه مالكٌ في «الموطَّإ» (٢/ ١٩٩)]، وعن موسى بن عقبة «أَنَّ عُمَرَ بْنَ عَبْدِ الْعَزِيزِ كَانَ يَجْمَعُ بَيْنَ الْمَغْرِبِ وَالْعِشَاءِ الْآخِرَةِ إِذَا كَانَ الْمَطَرُ، وَأَنَّ سَعِيدَ بْنَ الْمُسَيِّبِ وَعُرْوَةَ بْنَ الزُّبَيْرِ وَأَبَا بَكْرِ بْنَ عَبْدِ الرَّحْمَنِ وَمَشْيَخَةَ ذَلِكَ الزَّمَانِ كَانُوا يُصَلُّونَ مَعَهُمْ وَلَا يُنْكِرُونَ ذَلِكَ» [أخرجه البيهقيُّ في «السنن الكبرى» (٥٥٥٨)]،

[جديد]
تذكير واستنكار
على قرارِ منعِ الجمع في الحَضَر بسببِ عُذر المطر
http://ferkous.com/home/?q=tawjih-14

ចំពោះសិស្សដែលរៀននៅសាលា ឬអ្នកធ្វើការ គឺត្រូវសឡាតក្នុងពេលវេលារបស់វា និងត្រូវរកកន្លែងសឡាតតាមលទ្ធភាពដែលអាចធ្វើបាន តែបើមានករណីពិបាកខ្លាំង គឺអាចសឡាតជមក់(សឡាតផ្ដ៉ំ)បាន តែមិនមែនធ្វើជារៀងរាល់ថ្ងៃរាល់ពេលនោះទេ គឺយូរៗម្ដង ។

ចំពោះអ្នកធ្វើដំណើរដែលទៅសឡាតជុមអាត់ គឺគេមិនអាចសឡាតជមក់អាសើរបន្ទាប់ពីសឡាតជុមអាត់បានទេ។ ហើយត្រូវដឹងថា សឡាតជុមអាត់មិនវ៉ាជិបទៅលើអ្នកធ្វើដំណើរឡើយ តែជាស៊ុណ្ណះ ។
______________________________

#សឡាតកសើរ ៖ គឺជាការបំព្រួញ ឬសង្ខេបសឡាតពី៤រ៉ក្អាត់មកត្រឹម២រ៉ក្អាត់ ដូចជាសឡាតស៊ូហូរ អាសើរ និងអ៊ីស្ហា។ រីឯសឡាតម៉ាហ្រ្គិប និងស៊ូពូស មិនអនុញ្ញាតឲ្យបំព្រួញបានឡើយ ។

#គេអនុញ្ញាតឲ្យសឡាតកសើរ គឺចំពោះតែអ្នកដែលធ្វើដំណើរប៉ុណ្ណោះ ហើយណាពីព៉ំបានកំណត់ចំងាយណាមួយដើម្បីសឡាតកសើរទេ ។

សាសនវិទូឥស្លាមបានខ្វែងគំនិតគ្នារហូតដល់២០ទស្សនៈ ក្នុងការកំណត់ចំងាយដែលអាចកសើរ(បំព្រួញ)សឡាតបាន ។

ខ្ញុំសូមលើកយកតែបីទស្សនៈប៉ុណ្ណោះដើម្បីបង្ហាញអំពីបញ្ហានេះ ៖

– ទស្សនៈទីមួយ ៖ សាសនវិទូឥស្លាមភាគច្រើនយល់ឃើញថា ចំងាយដែលអាចកសើរសឡាតបាននោះគឺ ៤៨ម៉ាយ ប្រហែល ៧៧គ.ម ។ ( សាសនវិទូមួយចំនួនកំណត់ថា ៨១គ.ម ខ្លួះកំណត់ថា ៨៣គ.ម និងខ្លះទៀតថា ៨៨គ.ម ) ។

– ទស្សនៈទីពីរ ៖ សាសនវិទូឥស្លាមមួយចំនួនទៀតយល់ឃើញថា
ចំងាយដែលអាចកសើរសឡាតបាននោះគឺ ០៣ម៉ាយ ប្រហែល ០៥គ.ម ។

– ទស្សនៈទីបី ៖ សាសនវិទូឥស្លាមខ្លះទៀតយល់ឃើញថា ឲ្យតែគេឲ្យឈ្មោះថាជាអ្នកដំណើរ គឺអាចកសើរ(បំព្រួញ)សឡាតបាន ទាំងអស់ ទោះការធ្វើដំណើរនោះជិតឬឆ្ងាយក៏ដោយ ។

ទស្សនៈទីបីនេះមានលក្ខណៈត្រឹមត្រូវជាងគេ ព្រោះនៅក្នុងគម្ពីរអាល់គួរអាន និងស៊ុណ្ណះណាពីបានអនុញ្ញាតិឲ្យកសើរ(បំព្រួញ)សឡាតចំពោះអ្នកធ្វើដំណើរ ដោយមិនបានកំណត់ចំងាយនៃការធ្វើដំណើរនោះឡើយ ។

ដូច្នេះ បើសិនជាសង្គមដែលអ្នករស់នៅ គេចាត់ទុកថា ការចេញដំណើររបស់អ្នកជាការធ្វើដំណើរ គឺអ្នកអាចសឡាតកសើរបាន។ តែបើសិនជាសង្គមនោះមិនចាត់ទុកថា ការចេញដំណើររបស់អ្នកជាការធ្វើដំណើរទេនោះ គឺអ្នកត្រូវសឡាតធម្មតា ។

وَإِذَا ضَرَبْتُمْ فِي الْأَرْضِ فَلَيْسَ عَلَيْكُمْ​ جُنَاحٌ أَنْ تَ​قْصُرُوا مِنَ الصَّلَاةِ إِنْ خِفْتُمْ أَنْ يَفْتِنَكُمُ

5 Prayers for Safe Travel | Guideposts

5 Prayers for Safe Travel | Guideposts

Praying On A Plane: 4 Essential Tips For Every Muslim Traveller

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap