ថ្ងៃ​អង្គារ, ខែ​តុលា 27

កន្លែងជួសជុលទូក(អ៊ូទូក) ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមាន លទ្ធភាពជួសជុលគឺអាចជួសជុលបានទាំងអូប៊រ័ល្បឿនលឿន និងអាចជួសជុលបានទូកធំ ដែលមានទម្ងន់លើសពី១០០តោន

នៅកន្លែងជួសជុលទូក(អ៊ូទូក) ក្នុងស្រុកស្ទឹងហាវ បច្ចុប្បន្ននេះក្រោយរៀបចំបាននូវបច្ចេកទេសស្តង់ដាមួយចំនួនរួចមក ឃើញមានទូកនេសាទ, ទូកដឹកទំនិញតូច ធំ ច្រើនគ្រឿង ក្នុងនោះមានទាំងប្រភេទអូប៊រ័ល្បឿនលឿនជាដើមផង ត្រូវបានម្ចាស់នាំយកមក ឡើងជួសជុលនៅអ៊ូទូកមួយនេះជារៀងរាល់ថ្ងៃ។
ម្ចាស់ទូកមួយចំនួនដែលនាំយកទូកប្រភេទទូកនេសាទនិងទូកដឹកទំនិញធុនធំមកជួសជុលឲ្យដឹងថា អ៊ូទូកក្នុងស្រុកស្ទឹងហាវនេះ បានជួយកាត់បន្ថយការលំបាកនិងការចំណាយពេលវេលា មិនបាច់នាំយកទៅជួសជុលនៅប្រទេសជិតខាងដូចពេលមុនៗ ហើយលទ្ធភាពជួសជុលគឺអាចជួសជុលបានទាំងអូប៊រ័ល្បឿនលឿន និងអាចជួសជុលបានទូកធំ ដែលមានទម្ងន់លើសពី១០០តោន។
បើតាមបុគ្គលិកបច្ចេកទេសផ្នែកជួសជុលផ្ទាល់ប្រាប់ថា បច្ចុប្បន្ននេះ កម្លាំងកម្មករជំនាញនិងកម្មករបម្រើការ ត្រូវបានជ្រើសរើសបន្ថែមជាបន្តបន្ទាប់ឲ្យស្របទៅនឹងទំហំការងារ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធិភាពជួសជុលឱ្យបានឆាប់រហស័៕

ប្រភព: ប្រជាជនខេត្តព្រះសីហនុ

រូបថតរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK។

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap