ថ្ងៃ​អង្គារ, ខែ​តុលា 27

ពលរដ្ឋអាមេរិកាំងនៅតំបន់ខ្លះរងគ្រោះដោយភ្លើងឆេះព្រៃជាច្រើនកន្លែង

ពលរដ្ឋ​អាមេរិកាំង​ក្នុង​ក្រុងនិងតំបន់មួយចំនួន ដូចជាក្រុង Medford រដ្ឋ Oregon ក្រុង Oroville រដ្ឋ California និង​តំបន់​មួយ​ចំនួន​ដូចជា Graham និង Malden នៅរដ្ឋ Washington កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​ហេតុការណ៍​ភ្លើង​ឆេះព្រៃ​ជា​ច្រើន​កន្លែង សរុបប្រមាណ ៤០កន្លែង។ នេះបើតាមសារព័ត៌មាន AP។ កម្លាំង​ខ្យល់​បក់​ខ្លាំង​ បង្ក​ផល​លំបាក​ដល់​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យប្រចាំរដ្ឋ​ ដើម្បី​ពន្លត់​ភ្លើងឆេះព្រៃដែលឆាបឆេះ​រាលដាល​នៅ​តាម​តំបន់​ទាំង​នេះ។ អាជ្ញាធរ​នៅ​តំបន់​ខ្លះ​ក្នុង​រដ្ឋ Oregon បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។ ហេតុការណ៍​ភ្លើង​ឆេះព្រៃ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ ​កម្រ​កើត​មាន​ឡើង​នៅ​រដ្ឋ Oregon និង​រដ្ឋ Washington ដោយសារ​តែ​អាកាសធាតុ​បែប​ត្រជាក់​ហើយ​សើម​ប្រចាំ​រដ្ឋ​ទាំងពីរ​នេះ។
ប្រភព៖VOA

Image may contain: fire and outdoor, text that says 'AP'

Image may contain: sky, outdoor and nature

Image may contain: one or more people and outdoor

Image may contain: bridge, sky and outdoor, text that says 'AP'

Image may contain: sky, night, twilight and outdoor

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap