ថ្ងៃ​អង្គារ, ខែ​តុលា 27

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងឃុំចំនួន៣ នៃខេត្តកំពង់ឆ្នាំង ទទួលបានអណ្តូងលូចំនួន១០ ដែលជាជំនួយរបស់អង្គកាហ្សាកាត់អាមេរិក សម្រាប់ប្រើប្រាស់

កំពង់ឆ្នាំង ៖ ទឹកគឺជាតម្រូវការចាំបាច់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ប៉ុន្តែប្រសិនបើមិនមានទឹកសម្រាប់ប្រើប្រាស់ ឬប្រើប្រាស់មិនគ្រប់គ្រាន់ នឹងធ្វើអោយ ជីវិតរបស់មនុស្សជួបនូវការលំបាក ។ជាក់ស្ដែង ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន៣ នៃខេត្តកំពង់ឆ្នាំង សុទ្ធតែ បានជួបនូវកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ដែលធ្វើអោយពួកគាត់ជួបប្រទះនូវការលំបាកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ដោយមើលឃើញពីភាពខ្វះខាត និងភាពចាំបាច់ អង្គការហ្សាកាត់អាមេរិក តាមរយៈ អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានផ្តល់ជំនួយជាអណ្តូងលូចំនួន១០ ដើម្បីចែកជូនដល់ពួកគាត់ សម្រាប់ប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ការប្រគល់អណ្តូងលូទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនេះ ធ្វើឡើង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានកិត្តិយសពី ឯកឧត្ដម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននៃអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលចែកជូននៅតាមខ្នងផ្ទះ ស្ថិតនៅភូមិខ្នាយកកោះ ឃុំជេស និងភូមិកកោះ ឃុំជើងគ្រាវ ស្រុករលាផ្អៀរ និងភូមិត្រពាំងថ្ម ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសប្រគល់អណ្តូងលូទាំង១០នោះ ឯកឧត្តម ស្លេះ ណាស៊ី បានថ្លែងនូវការផ្តាំផ្ញើនិងសួរសុខទុក្ខទៅដល់ប្រជាពលរដ្ឋ និងសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់អណ្តូងលូនេះ ត្រូវចេះជួយមើលនិងថែរក្សា ដើម្បីទទួលបាននិរន្តភាពក្នុងការប្រើប្រាស់ ។

ប្រជាពលរដ្ឋសម្តែងការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការហ្សាកាត់អាមេរិក ពិសេសឯកឧត្តម ស្លេះ ណាស៊ី ដែលបានផ្តល់ជំនួយជាអណ្តូងលូសម្រាប់ប្រើប្រាស់ និងដោះស្រាយទុក្ខលំបាកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap