សូមអ្នកដំណើរសមុទ្រនិងប្រជានេសាទប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់!!

ភ្នំពេញ៖ ក្រសួងធនធានទឹក​និងឧតុនិយម​ ចេញសេចក្តីជូនដំណឹង​នៅថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២០​ បានអោយដឹងថា​ ចន្លោះ​ពីថ្ងៃទី​១​ ដល់ថ្ងៃទី​៧​ ខែកក្កដា​ ខ្យល់មូសុងនិរតី​បក់ខ្លាំង​ ជាមួយនឹង​ជ្រលងនៃប្រព័ន្ធ​សម្ពាធទាប​បង្កេីនឥទ្ធិពល​មកលេីប្រទេស​កម្ពុជា​ ។

ចំពោះស្ថានភាព​នេះ​ នឹងធ្វេីអោយមានភ្លៀងធ្លាក់​ពីមធ្យម​ទៅច្រេីន​ ពិសេស​នៅតាមបណ្តាខេត្ត​ជាប់សមុទ្រ​ អាចនឹងមាន​រលកធំៗ​ ខ្ពស់ៗ​ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ មានទាំងអ្នកធ្វេីដំណេីរ​តាមសមុទ្រ​ និងបងប្អូន​ប្រជានេសាទ​ ចំពោះបាតុភូត​ខ្យល់កន្ត្រាក់​ ផ្គរ​ រន្ទះ​ ដែលនឹងកេីតមាន​ជាយថាហេតុ​ ៕

Image may contain: text

 

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap