ខ្យល់កន្ត្រាក់​យ៉ាងខ្លាំង​ បណ្តាលអោយ​ផ្ទះរបស់​បងប្អូន​ខ្មែរឥស្លាម​ជាង១០ខ្នង​ រងការបំផ្លាញ​គ្មានសល់​

កំពត​ ​៖​ មានហេតុការណ៍​បាតុភូត​ធម្មជាតិមួយ​បានកេីតឡេីង​​ ភ្លៀងលាយឡំនឹង​ខ្យល់កន្ត្រាក់​ បានបណ្តាលអោយ​ផ្ទះរបស់​បងប្អូន​ខ្មែរឥស្លាម​ជាង១០ខ្នង​ ត្រូវរងការបំផ្លាញ​ខ្ទេចខ្ទី​គ្មានសល់​ ។ប្រភពព័ត៌មាន​ដែលបានរាយការណ៍​មកកាន់​ទូរទស្សន៍​មូស្លីមកម្ពុជា​ បានអោយដឹងថា​ ហេតុការណ៍នេះ​បានកេីតឡេីង​នៅវេលាម៉ោងប្រមាណជា​៥​ល្ងាច​ ថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២០​ នេះស្ថិតនៅភូមិត្រពាំងរពៅ​ ខេត្តកំពត​ ។

បេីតាមសេចក្តី​រាយការណ៍​ដដែល​ បញ្ជាក់ថា​ ពួកគាត់​សុទ្ធតែ​មានជីវភាព​ក្រីក្រ​ និងរស់នៅ​តំបន់ងាយរងគ្រោះ​ សូមអាជ្ញាធរ​ ពិសេសថ្នាក់ដឹកនាំ​មេត្តាជួយដោះស្រាយ​នូវបញ្ហានេះផង​ ៕

 

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap