អារ៉ាប៊ីសាអូឌីតនឹងមានអ្នកចូលរួមប្រតិបត្តិធម្មយាត្រហាជ្ជីមិនលើសពី១០០០នាក់នាឆ្នាំនេះ

ចំនួនអ្នកធ្វើធម្មយាត្រាហាជ្ជីអាចត្រូវបានកំណត់ឱ្យតិចឬច្រើនជាង ១.០០០ នាក់ប៉ុនណ្ណោះដើម្បីការពារសុខភាពសាធារណៈបន្ទាប់ពីមានការឆ្លងរាលដាលនៃវីរុសគូវីឌ១៩ នេះបើយោងតាមប្រសាសន៍អជ្ញាធរអរ៉ាប៊ីសាអូឌីតដែលត្រូវបានសារព័តមានក្នុងស្រុកដកស្រង់មកចុះផ្សាយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវេជ្ជបណ្ឌិត Tawfiq Al-Rabiah បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីពេថ្មីៗនេះថាគម្លាតសង្គមនិងនៅដាច់ដោយឡែកពីគ្នាជាកាតព្វកិច្ចមុននិងក្រោយធម្មយាត្រាក៏នឹងត្រូវអនុវត្តផងដែរហើយថាអារ៉ាប់ប៊ីសាអូឌីតមានសមត្ថភាពធានាសុវត្ថិភាពដល់អ្នកធ្វើធម្មយាត្រានៅឆ្នាំនេះ។
គួររំលឹកថាក្រសួងកិច្ចការហាជ្ជីនិងអ៊ុំរ៉ស់អារ៉ាប៊ីសាអូឌីតបានសម្រេចអនុញ្ញាតិឲ្យតែអ្នករស់នៅក្នុងប្រទេសស្រាប់តែប៉ុណ្ណោះដែលអាចធ្វើធម្មយាត្រាហាជ្ជីបាននៅឆ្នាំ២០២០នេះដោយសារតែបញ្ហានៃការឆ្លងជំងឺកូវិឌ១៩ ហើយមានចំនួនកំណត់ទៀត ។ តាមធម្មតាជារៀងរាល់ឆ្នាំមានសាសនិកឥស្លាមមកពីបណ្តាប្រទេសផ្សេងៗគ្នាប្រមាណជិត៣លាននាក់ចូលរួមប្រតិបត្តិធម្មយាត្រាហាជ្ជីនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត។

Image may contain: outdoor

Image may contain: outdoor

Image may contain: outdoor

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap