សេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីស្តីអំពីជើងហោះហើរថ្មីរបស់អាកាសចរណ៍ម៉ាឡេស៊ីមកកាន់កម្ពុជានាថ្ងៃទី៣កក្កដាខាងមុខ

ស្ថានទូត​សូម​ជម្រាប​ជូនដំណឹង​ថា ជេីងយន្តហោះពាណិជ្ជកម្ម​ Malaysian airlines នឹងហោះទៅកាន់ទីក្រុងភ្នំពេញ​ នៅថ្ងៃទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ខាងមុខ​ តាមជេីងហោះហេីរលេខ​ MH 754។ នេះ​គឺជា​ជេីងយន្តហោះ​ពាណិជ្ជកម្មធម្មតា​ មិនមែន​ជាជេីងយន្តហោះពាណិជ្ជកម្មពិសេសដូចកន្លងមកទេ។

បងប្អូន​មុននឹង​ទិញ​សំបុត្រ​ ឬបានទិញរួចហេីយ​ត្រូវ​តែប្រាកដថា:

១- ត្រូវ​មានលិខិតឆ្លងដែនមានសុពលភាព។ បេីលិខិតឆ្លងអស់សុពលភាព​ (passport ងាប់) ត្រូវ​ទាក់ទង​ ឬមកស្ថានទូត​ ដេីម្បី​ទទួលបានការពន្យល់ណែនាំ។

២- លិខិត​ឆ្លងដែនត្រូវ​មាន​ទិដ្ឋាការ​ (visa) ត្រឹមត្រូវ​ ឬទិដ្ឋាការនោះអស់សុពលភាព​ (visa ងាប់)​ គិតចាប់ពីថ្ងៃទី០១​ ខែមករា​ ឆ្នាំ​២០២០។​ ប្រសិនបើ​ visa អស់​សុពលភាព​មុនថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២០​ ត្រូវ​ទៅដោះស្រាយជាមួយ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​អោយបានរួចរាល់ជាមុនសិន។

ក្នុង​ករណី​មានគ្រប់លក្ខខណ្ឌខាងលេី​ សូម​​ទិញ​សំបុត្រ​ online ដោយផ្ទាល់​នៅលេីគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហេីយ​អាចសាកសួរព័ត៌មានបន្ថែម​ដោយ WhatsApp ទៅកាន់លេខទូរសព្ទ +60122605359។

សូម​កុំ​ជឿ​តាមការឃោសនារបស់ពួកមេខ្យល់​ ដែលធានា​ទិញសំបុត្រឱ្យបងប្អូនត្រឡប់ទៅវិញប្រសិនបេីមិនមានគ្រប់លក្ខខណ្ឌខាងលេី​ ពីព្រោះ​កន្លងមក​ មានបងប្អូនខ្លះបានចាញ់បោកមេខ្យល់ខាតបង់លុយកាក់ជាច្រេីន​ ប៉ុន្តែ​ពុំអាចត្រឡប់ទៅវិញបាន។

#សូមទិញ​សំបុត្រ​នៅពេលណា​ដែល​ស្ថានទូត​ជូនដំណឹង​តែប៉ុណ្ណោះ​។

 

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap